អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Zhao Leji

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១៩ ខែសីហា នៅមហាសាលប្រជាជនទីក្រុងប៉េកាំង ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបជាមួយលោក Zhao Leji  ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជន ទូទាំងប្រទេសចិន។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Zhao Leji - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhao Leji  (រូបថត៖ VOV)

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានអះអាងថា ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមបានប្តេជ្ញាចិត្តក្នុងការទទួលមរតក និងលើកតម្កើងកេរ្តិ៍ដំណែលនយោបាយរបស់អតីតអគ្គលេខាបក្សលោក ង្វៀន ភូ ជុង; ដោយចាត់ទុកការពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពជាមួយប្រទេសចិនជាគោលនយោបាយខ្ជាប់ខ្ជួន ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគី និងធ្វើពិពិធកម្មទំនាក់ទំនងការបរទេសរបស់វៀតណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានសង្កត់ធ្ងន់លើការត្រៀមខ្លួនជាស្រេច រួមជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីន ពីង និងថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀតរបស់ចិន ក្នុងនោះមានលោក Zhao Leji  ដើម្បីកសាងទំនុកចិត្ត រួមគ្នាដឹកនាំទំនាក់ទំនងរវាងបក្សទាំងពីរ  និងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ដោយឥតឈប់ឈរទៅកម្រិតខ្ពស់ថ្មី។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Zhao Leji - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Zhao Leji (រូបថត៖ VOV)

ចំណែកឯលោក Zhao Leji   បានបញ្ជាក់ថា ចិនចាត់ទុកវៀតណាមជាទិស ដៅអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ចិន ដែលជាអ្នកជិតខាង។ លោកបានសម្តែងការឯកភាពជាមួយមតិរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូឡឹម ស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ; បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសាធារណៈរដ្ឋប្រជាមានិតចិន; អនុវត្តសហគមន៍ចែករំលែកអនាគតវៀត ណាម - ចិនប្រកបដោយសារៈសំខាន់យុទ្ធសាស្ត្រ។  លោក Zhao Leji បានស្នើឲ្យភាគីទាំងពីរលើកកម្ពស់កម្រិតនៃទំនាក់ទំនងគ្នាទៅវិញទៅមក ជាពិសេសលើវិស័យផ្លូវដែក ផ្លូវគោក លើកកម្ពស់តំបន់សហប្រតិបត្តិការឆ្លងព្រំដែន; អះអាងថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលកសិផលរបស់វៀតណាម ជំរុញគម្រោងកែលំអរជីវភាពរស់នៅរបស់ប្រជាជន និងអនុវត្តសកម្មភាពមិត្តភាពជាច្រើនក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ