អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃកិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុកបុគ្គលិកនៃមហាសន្និបាតលើកទី១៣របស់បក្ស

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៣ ខែសីហានៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong,  ប្រធានអនុគណៈកម្មការ បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុកបុគ្គលិកនៃមហាសន្និ បាតលើកទី ១៣ របស់បក្ស។ 
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃកិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុកបុគ្គលិកនៃមហាសន្និបាតលើកទី១៣របស់បក្ស - ảnh 1

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃកិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុកបុគ្គលិកនៃមហាសន្និបាតលើកទី១៣របស់បក្ស (រូបថតៈ TTXVN)

ចូលរួមក្នុងកិច្ចប្រជុំនេះ មានសមាជិកនៃអនុគណៈកម្មការបុគ្គលិក រួមមាន សមា ជិក ការិយាល័យនយោបាយ និងសមាជិកលេខាធិការដ្ឋាន៖ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc, ,ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan, លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Quoc Vuong, ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម លោក Pham Minh Chinh និងប្រធានគណៈកម្មាធិការត្រួតពិនិមជ្ឈឹម លោក Tran Cam Tu ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋនិងជាប្រធានអនុគណៈកម្មការបានសង្កត់ធ្ងន់ថា៖ ខ្លឹមសារសំខាន់បំផុតចំនួន ២ នៃមហាសន្និបាតបក្សនីមួយៗ គឺការពិភាក្សា និងសេចក្តីសម្រេចលើទិសដៅការងារនិងភារកិច្ចនយោបាយរបស់បក្សហើយជ្រើសតាំង ស្ថាប័នដឹកនាំរបស់បក្ស។ ខ្លឹមសារទាំងពីរនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នា ហេតុដូច្នេះ ត្រូវរៀបចំខ្លឹមសារទាំងពីរឱ្យបានល្អ ជាពិសេស ការរៀបចំបុគ្គលិកនៃមហាសន្និបាត មានរអត្ថន័យសំខាន់បំផុត ជាកត្តាធានាភាពជោគជ័យរបស់មហាសន្និបាតនិងការអនុវត្តដំណោះស្រាយរបស់មហាសន្និបាតតែម្តង ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើដល់សមាជិកនៃអនុ គណៈកម្មការ ត្រូវចំណាយពេលជាច្រើន រួមទាំងមានការខិតខំសម្រាប់ការងារនេះ។ ក្នុងដំណើរការអនុវត្តភារកិច្ច ត្រូវអនុវត្តត្រឹមត្រូវរាល់សេចក្តីសម្រេចចិត្តនិងសេចក្តីណែនាំរបស់អនុគណៈកម្មការ ដោយភាពស្មោះត្រង់ បរានុម័តនិងរក្សាភាពសម្ងាត់ជាដាច់ខាត៕

ប្រតិកម្មទៅវិញ