អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong៖ រួមបញ្ចូលកម្លាំងជាតិជាមួយនឹងកម្លាំងសម័យកាលក្នុងកិច្ចការការបរទេសប្រជាជន

Chia sẻ
(VOVWORLD) - ក្នុងសារលិខិតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជាតិកំពុង ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយមានទាំងកាលានុវត្តន៍ភាពនិងបញ្ហាប្រឈម។ 
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong៖ រួមបញ្ចូលកម្លាំងជាតិជាមួយនឹងកម្លាំងសម័យកាលក្នុងកិច្ចការការបរទេសប្រជាជន - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong (រូបថត៖ baochinhphu.vn)

នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកានៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្តាអង្គការ មិត្តភាពវៀត ណាម (សហភាពមិត្តភាព) បានប្រារព្ធខួបលើកទី ៧០ នៃទិវាប្រពៃណី (១៧ វិច្ឆិកា ១៩៥០ - ១៧ វិច្ឆិកា ២០២០) និងមហាសន្និបាត ប្រឡងប្រណាំងស្នេហាជាតិ ដំណាក់កាល ២០២០-២០២៥ ដោយគោល បំណង ពិនិត្យឡើងវិញនូវប្រវត្តិ សាស្ត្រនិងទំនៀមទម្លាប់នៃការ ងារកិច្ចការបរទេស ប្រជាជននៃសម្ព័ន្ធសមាគម បណ្តាអង្គ ការមិត្តភាពវៀតណាម។ ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានផ្ញើលិខិតអបអរសាទរសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពផងដែរ។

ក្នុងសារលិខិតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយមានទាំងកាលានុវត្តន៍ភាពនិងបញ្ហាប្រឈម។ ជាមួយគ្នានោះ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាននៃពិភពលោកនិងស្ថានភាពក្នុងតំបន់ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងអន្តរជាតិ ដល់ចលនាប្រជាជនពិភពលោកនិងស្ថានភាពកិច្ចការបរទេសរបស់វៀតណាម ដោយបង្កើនតម្រូវការថ្មីចំពោះកិច្ចការការបរទេសនិយាយរួមនិងកិច្ចការបរទេសប្រជាជននិយាយដោយឡែក។ ក្នុងបរិបទនោះ យើងត្រូវស្វែងយល់ឱ្យបានច្បាស់នូវទស្សនៈរបស់បក្ស ស្តីពីការរួមបញ្ចូលគ្នារវាងកម្លាំងជាតិនិងកម្លាំងសម័យកាលដើម្បីបង្កើតការបង្រួបបង្រួមជាតិ និងបន្តលើកកម្ពស់តួនាទីនិងកម្លាំងនៃកិច្ចការបរទេសប្រជាជន នៅក្នុងស្ថានភាពថ្មី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអញ្ជើញលើកច្បាស់ថា កិច្ចការបរទេសប្រជាជនត្រូវមានការសម្របសម្រួលយ៉ាងជិតស្និទ្ធិជាមួយការទូតរបស់បក្សនិងរដ្ឋ ដោយពង្រឹងសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជន សន្តិភាព កិច្ចសហប្រតិបត្តិការ ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមនៅលើពិភពលោក រួមចំណែកដល់ការថែរក្សាបរិស្ថានសន្តិភាព ស្ថេរភាព ការពារឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេស ដោយលើកស្ទួយកិត្យានុភាព និងឋានៈរបស់វៀតណាម៕

ប្រតិកម្មទៅវិញ