អគ្គលេខាបក្ស Nguyen Phu Trong ៖ យថាទស្សន៍ល្អប្រសើរនៃទំនាក់ទំនង វៀតណាម-បារាំង

Chia sẻ
(VOVWORLD) - មុនពេលដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំង អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានមានអត្ថបទសរសេរក្រោមចំណង ជើងថា «យថាទស្សន៍ល្អប្រសើរនៃទំនាក់ទំនង
វៀតណាម-បារាំង» លើកាសែត Le Monde របស់បារាំង។ 
អគ្គលេខាបក្ស Nguyen Phu Trong ៖ យថាទស្សន៍ល្អប្រសើរនៃទំនាក់ទំនង វៀតណាម-បារាំង - ảnh 1 អគ្គលេខាបក្ស Nguyen Phu Trong ៖ យថាទស្សន៍ល្អប្រសើរនៃទំនាក់ទំនង វៀតណាម-បារាំង

មុនពេលដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំង អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានមានអត្ថបទសរសេរក្រោមចំណង ជើងថា «យថាទស្សន៍ល្អប្រសើរនៃទំនាក់ទំនងវៀតណាម-បារាំង» លើកាសែត Le Monde របស់បារាំង។ អត្ថបទសរសេរបានឲ្យដឹងថា៖ ទំនាក់ទំនងវៀតណាម- បារាំងបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្រោយពីវៀតណាមចូលជាសមាជិកអាស៊ាននាឆ្នាំ ១៩៩៦ ឆ្លងកាត់ក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគីនិងស្ថិតក្នុងក្របខ័ណ្ឌទំនាក់ទំនងរវាងសហភាពអឺរ៉ុបជាមួយវៀតណាមនិងគោលនយោបាយរបស់បារាំងចំពោះអាស៊ីអាគ្នេយ៍។ ប្រទេសទាំងពីរមានទស្សនៈព្រមៗគ្នាលើបញ្ហាអន្តរជាតិជាច្រើន។ នាឆ្នាំ ២០១៨ ប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតនិង ៥ ឆ្នាំ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ សហគមន៍ជនវៀតណាមនៅបារាំងជាសហគមន៍អាណិកជនមានទ្រង់ទ្រាយធំបំផុតក្នុងចំណោមសហគមន៍ជនវៀតណាមនៅអឺរ៉ុបនិងជាស្ពានតភ្ជាប់សំខាន់ របស់ទំនាក់ទំនងវៀតណាម-បារាំង។ អត្ថបទសរសេរបានចាត់ទុកថា៖ ការបង្កើនទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-បារាំងបានក្លាយទៅជាតម្រូវការបរានុម័តចាំបាច់មួយដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។ សន្និដ្ឋានអត្ថបទសរសេរ អគ្គលេខាបក្ស Nguyen Phu Trong បានជឿជាក់ថា៖ យថាទស្សន៍ទំនាក់ទំនង

វៀតណាម-បារាងជាល្អប្រសើរ៕

ប្រតិកម្មទៅវិញ