|
អគ្គលេខានិងជាប្រធានរដ្ឋឡាវ Choummaly Sayasone |
VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹកថ្ងៃ
ទី២៧ធ្នូ អគ្គលេខានិងជាប្រធានរដ្ឋឡាវ Choummaly Sayasone និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់របស់បក្សនិងរដ្ឋឡាវបានមកទស្សនាខេត្ត Hoa Binh-ភាគខាងជើងវៀតណាម (ជាកន្លែងដែលប្រព្រឹត្តទៅសន្និបាតត្រៀមរៀបចំ
ឲ្យមហាសន្និបាតលើកទី២បក្សប្រជាជនឡាវឆ្នាំ១៩៧១) ជួបសន្ទនាជាមួយកម្មាភិបាលនិងប្រជាជនក្នុងខេត្តនិងមានពិធីជួបប្រាស្រ័យជាមួយកម្មាភិបាលយុទ្ធជនបញ្ជាការដ្ឋានយោធាខេត្ត។ អគ្គលេខានិងជាប្រធានរដ្ឋឡាវ Choummaly
Sayasone បានអបអរសាទរាល់សមិទ្ធិលើគ្រប់វិស័យដែលបក្សភាគនិងប្រជាជន
ខេត្តទទួលបានក្នុងឆ្នាំ២០១២និងសង្កត់ធ្ងន់ថា ទំនាក់ទំនងជាប្រពៃណីរវាងខេត្ត
Hoa Binh ជាមួយបណ្ដាដំបន់របស់ឡាវបានអភិវឌ្ឍន៍ដោយឥតឈប់ឈរនិងស៊ី
ជម្រៅមានប្រសិទ្ធភាពរួមចំណែកពួនជ្រំឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណី
សាមគ្គីភាពពិសេសវៀតណាម-ឡាវ៕