អគ្គលេខាធិការអ.ស.បអំពាវនាវឲ្យអ៊ីរ៉ាក់រៀបចំការសន្ទនាសំដៅបញ្ចប់អំពើហឹង្សា

Chia sẻ
(VOVworld)-នាថ្ងៃទី១៧មិថុនា អគ្គលេខាធិការអ.ស.ប
 លោក​ Ban Ki-moon បាន ដាស់តឿននាយករដ្ឋមន្រ្តី
អ៊ីរ៉ាក់ លោក Nuri al-Maliki

អគ្គលេខាធិការអ.ស.បអំពាវនាវឲ្យអ៊ីរ៉ាក់រៀបចំការសន្ទនាសំដៅបញ្ចប់អំពើហឹង្សា - ảnh 1
ពួកជ្រុលនិយមអ៊ីរ៉ាក់កំពុងទន្ទ្រានកាន់កាប់ទីក្រុងជាច្រើននៅភាគខាងជើង
របស់អ៊ីរ៉ាក់ (រូបថតៈ vov.vn)


(VOVworld)-នាថ្ងៃទី១៧មិថុនា អគ្គលេខាធិការអ.ស.ប លោក​ Ban Ki-moon បាន ដាស់តឿននាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Nuri al-Maliki រៀបចំការសន្ទនា សំដៅទប់
ស្កាត់ស្ថានភាពអំពើហឹង្សាសាសនាដែលកំពុងកើតមានឡើងនៅអ៊ីរ៉ាក់។ ថ្លែងមតិ
ក្នុង​ សន្និសិទកាសែតនៅទីក្រុង Geneva ស្វីស​ លោក Ban Ki-moon បានព្រមានថា ស្ថានភាពអំពើហឹង្សាសាសនា អាចកើនឡើងតទៅទៀត។ ប៉ុន្តែលោកនៅតែ
សម្តែងក្តី សម្ឃឹមថា  ដោយមានការជួយឧបត្ថម្ភយ៉ាងខ្លាំងក្លារពីបណ្តាប្រទេសក្នុង
តំបន់ និងសហគមន៍អន្តរជាតិ​ អ.ស.ប អាចនឹងជួយឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់ស្តារសន្តិ
ភាពនិងស្ថិរភាពជាជំហានៗ។

        លោក Ban Ki-moon បាននាំចេញសេចក្តីប្រកាសពោលខាងលើ ក្នុងកាលៈ
ទេសៈដែល ការការប៉ះទង្គិចគ្នាកំពុងខិតមកជិតទីក្រុង Baghdad របស់អ៊ីរ៉ាក់។ តាម
មជ្ឈដ្ឋានមន្រ្តីអ៊ីរ៉ាក់ថា ជនប្រដាប់អាវុធ ឥស្លាមជ្រុលនិយមចំណុះ អង្គការ ISIL បាន វាយប្រហានិងទន្ទ្រានកាន់កាប់តំបន់ជាច្រើននៅភាគខាងជើងទីក្រុង Baghdad
ផងដែរ៕

ប្រតិកម្មទៅវិញ