|
អគ្គលេខាធិការអ.ស.បអំពាវនាវពិភពលោកបង្កើន
ការប្រយុទ្ធប្រឆាំងHIV/AIDS (រូបថតៈ TTXVN)
|
(VOVworld)- អគ្គលេខាធិការអ.ស.បអំពាវនាវពិភពលោកបង្កើនការប្រយុទ្ធប្រឆាំង
HIV/AIDS។ សេចក្តីអំពាវនាវនេះ ត្រូវលោក Ban Ki-moon នាំចេញនាថ្ងៃទី១ធ្នូ ក្នុង
ឱកាសរំលឹកទិវាពិភពលោកតស៊ូប្រយុទ្ធប្រឆាំងនឹង HIV/AIDS។ លោកBan Ki-
moon បានអះអាងថា នៅមានការងារជាច្រើនត្រូវធ្វើ ដើម្បីសម្រេចបាន គោលដៅ
លុបបំបាត់ជំងឺនេះក្រោយរយៈពេល១៦ឆ្នាំទៀត។ លោកឲ្យដឹងថា នាបច្ចុប្បន្ននៅ
ពិភពលោក មានមនុស្សចំនួន៣៥លាននាក់ កំពុងផ្ទុករីរុស HIV ជាពិសេសគឺមាន
មនុស្សជាង១៩លាននាក់ក្នុងចំណោមនោះ មិនដឹងថាខ្លួនកំពុង មានជំងឺដោយ
សារមិនទៅពិនិត្យជំងឺ។
ក្នុងឱកាសនេះដែរ នាយកប្រតិបត្តិកម្មវិធីសម្របសម្រួលនៃអ.ស.ប ទទួល
បន្ទុកអំពីHIV/AIDS (UNAID) Michel Sidibe បានអំពាវនាវប្រទេសនានារួមសហការ ដើម្បីក្រោយ៥ឆ្នាំទៀត អ្នកជំងឺ HIV ចំនួន៩០%នឹងយល់ច្បាស់ពី ស្ថានភាពជំងឺ
របស់ខ្លួន៕