(VOVworld)-ក្នុងការជួបសន្ទនាជាមួយមេដឹកនាំភាគីប្រឆំាងនៅស៊ីរីនាថ្ងៃទី២៨កញ្ញា អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានគាំទ្រ កិច្ចសន្យារបស់ប្រធាន
សម្ព័ន្ធជាតិស៊ីរី(SNC)ថា ក្រុមប្រឆាំងនេះ នឹងបញ្ចូនក្រុម ១ទៅកាន់សន្និសីទសន្តិ
ភាពស្តីអំពីស៊ីរី ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខ នៅ Geneva (ស្វិស)។
ក្នុងពេលនោះ រដ្ឋមន្រ្តីការបរទេសស៊ីរីលោក Walid Muallem ប្រកាសថា ប្រ
ទេសរបស់លោកស្ងប់ចិត្តជាមួយសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ព្រមទាំងអះអាងថា នឹងមិនពិភាក្សាអំពីអនាគត់របស់ប្រធានាធិបតី ស៊ីរីលោក Bashar
al-Assad ទេ។ លោក Muallem អះអាងថែមទៀតថា រដ្ឋាភិបាលស៊ីរីនឹងមិនយល់
ព្រមចំពោះផែនការផ្ទេប្តូរសន្តិភាពណាមួយសំដៅ ផ្តួលរំលំប្រធានាធិបតីស៊ីរី លោក
Bashar al-Assad ទេ។ មុននោះ ភាគីប្រឆាំង នៅស៊ីរីអះអាងថា មិនចូលរួមផែនការ
ផ្ទេប្តូររដ្ឋាភិបាលណាមួយដោយមានការ ចូលរួមរបស់ប្រធានាធិបតី Assad៕