អគ្គលេខាធិការអាស៊ានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់វៀតណាម

Chia sẻ

(VOVWORLD) -  អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi បានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន។

អគ្គលេខាធិការអាស៊ានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់វៀតណាម - ảnh 1 អគ្គលេខាធិការលោក Dato Lim Jock Hoi 

នៅទីក្រុងហ្សាការតានៃប្រទេស ឥណ្ឌូ នេស៊ី នាថ្ងៃទី ២៥ ខែមិថុនា អគ្គលេខាធិការលោក Dato Lim Jock Hoi បានមានប្រសាសន៍ថា ប្រធាន បទនៃឆ្នាំប្រធានអាស៊ានរបស់វៀត ណាមស្តីពីការកសាង “ភាពស្អិតរមួតនិងការឆ្លើយតប” គឺ សមស្របយ៉ាងខ្លាំងទៅនឹងស្ថានភាពបច្ចុប្បន្ន ព្រមទាំងបានអះអាងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ គឺជាការបង្ហាញជាក់ស្តែងពីសាមគ្គីភាពនិងភាពជាអ្នកដឹកនាំរបស់អាស៊ាន ដែលបានសម្តែងតាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់យ៉ាងរឹងមាំ។ អគ្គលេ ខាធិការលោក Lim Jock Hoi បានអះអាងថា ក្នុងឋានៈជាប្រធានអាស៊ាន វៀតណាមបានបំពេញការងារជាច្រើននិងបានបង្ហាញភាពជាអ្នកដឹកនាំយ៉ាងខ្លាំងក្លាក្នុងការដឹកនាំការឆ្លើយតបរួមគ្នារបស់តំបន់ ចំពោះមុខជំងឺរាតត្បាត COVID-19 ជាពិសេសគឺការជួយឧបត្ថម្ភដល់បណ្តាប្រទេសសមាជិកអាស៊ានមួយចំនួន ក៏ដូចជាដៃគូសន្ទនាមួយចំនួនក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតផងដែរ៕

 

 

ប្រតិកម្មទៅវិញ