ប៉ូលីសប្រឆាំងកុបកម្មមីយ៉ាន់ម៉ាត្រូវបានដាក់ពង្រាយនៅមីយ៉ាន់ម៉ា (រូបថត៖ AFP / VNA) |
ភាគីទាំងពីរបានពិភាក្សាអំពីវិបត្តិនៅ មីយ៉ាន់ម៉ា បន្ទាប់ពីកងទ័ពបានចាប់ខ្លួនបណ្ដាថ្នាក់ដឹកនាំរដ្ឋាភិបាល ទេសាភិបាលរដ្ឋនានា និង ក្រុមសមាជិកជាន់ខ្ពស់នៃគណៈបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។
ដំណើរទស្សនកិច្ចទៅកាន់ មីយ៉ាន់ម៉ារបស់អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi និងលោក Erywan Yusof រដ្ឋមន្រ្តីក្រសួងការបរទេសប៊្រុយណេ ដែលជាប្រទេសប្រធានអាស៊ានប្ដូរវេនឆ្នាំ ២០២១ គឺជាផ្នែកមួយក្នុងការខិតខំប្រឹងប្រែងរបស់អាស៊ាន សំដៅស្វែងរកដំណោះស្រាយសម្រាប់បញ្ហាមីយ៉ាន់ម៉ា។
ក្នុងសេចក្តីថ្លែងការណ៍មួយ មីយ៉ាន់ម៉ាបានអះអាងថា នឹងពិចារណាដោយយកចិត្តទុកដាក់នូវសំណើដែលមានលក្ខណៈស្ថាបនារបស់អាស៊ាន ចំពោះមីយ៉ាន់ម៉ាដោយផ្អែកលើស្ថេរភាពប្រទេសជាតិ ព្រោះថារាល់អាទិភាពរបស់មីយ៉ាន់ម៉ានាពេលនេះគឺ ស្តារសន្តិភាព និងស្ថិរភាពប្រទេសឡើងវិញផងដែរ៕