អគ្គលេខាធិការអង្គកាសហប្រជាជាតិស្នើឲ្យបង្កើនកងកម្លាំងរក្សាសន្តិភាពប្រមាណ ២ ០០០ នាក់នៅម៉ាលី

Chia sẻ
(VOVWORLD) - ក្នុងរបាយការណ៍មួយ ដែលទើបបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ អគ្គលេខាធិការអង្គកាសហប្រជាជាតិ លោក Antonio Guterres បានផ្តល់អនុសាសន៍បង្កើនកងទ័ពសម្រាប់កងកម្លាំងថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅម៉ាលី (MINUSMA) ប្រមាណ ២ ០០០ នាក់ទៀត ដើម្បីធានាការបំពេញភារកិច្ចឲ្យបានល្អថែមទៀត នៅតំបន់ភាគកណ្ដាលរបស់ម៉ាលី និងបង្កើនសមត្ថភាពសម្រាប់ MINUSMA ។
អគ្គលេខាធិការអង្គកាសហប្រជាជាតិស្នើឲ្យបង្កើនកងកម្លាំងរក្សាសន្តិភាពប្រមាណ ២ ០០០ នាក់នៅម៉ាលី - ảnh 1កងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី  (រូបថត (ឯកសារ)៖ AFP / VNA)
លោក Guterres បានចាត់ទុកថា ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទៅកាន់ម៉ាលីគឺចាំបាច់ណាស់ ព្រោះថាក្រុមខ្មាន់កាំភ្លើងឥស្លាមដែលពាក់ព័ន្ធនឹងអាល់កៃដា និងរដ្ឋឥស្លាមស្វ័យប្រកាស  (IS) បានពង្រីកសកម្មភាពពីមូលដ្ឋាននៅវាលខ្សាចភាគខាងជើងទៅកាន់តំបន់ភាគកណ្ដាលម៉ាលី និងបណ្ដាប្រទេសជិតខាង។  ទោះយ៉ាងណាក៏ដោយ លោក Guterres ក៏បានសង្កត់ធ្ងន់ថា ផែនការរបស់អង្គការសហប្រជាជាតិទទួលបានប្រសិទ្ធភាពលុះត្រាតែរដ្ឋអំណាចម៉ាលីក៏បានផ្តោតការខិតខំប្រឹងប្រែង ធានាសន្តិសុខ និងបង្កើនតួនាទីរបស់គេផងដែរ៕

ប្រតិកម្មទៅវិញ