អគ្គលេខាធិការអង្គការសហប្រជាជាតិសន្យាចូលរួមជាមួយមេដឹកនាំពិភពលោកក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

Chia sẻ
(VOVWORLD) - លោក Guterres បានអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យខិតខំប្រឹងប្រែងជាបន្ទាន់ដើម្បីកាត់បន្ថយសីតុណ្ហភាពពិភពលោកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ 
អគ្គលេខាធិការអង្គការសហប្រជាជាតិសន្យាចូលរួមជាមួយមេដឹកនាំពិភពលោកក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres  (ប្រភព៖ AFP/TTXVN)

នាថ្ងៃទី ១៤ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់សារជាថ្មីម្តងទៀតនូវសារដែល ត្រូវតែឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាបន្ទាន់ ព្រោះប្រជា ជនក្រីក្របំផុត ក្នុងពិភពលោកកំពុងបង់ថ្លៃដ៏គួរឱ្យភ័យខ្លាច ដែលបណ្តាលមកពីអាជីវកម្មដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងរយៈពេលកន្លង មក។ លោក Guterres បានអំពាវនាវដល់មេដឹកនាំពិភពលោក ឱ្យខិតខំប្រឹងប្រែងជាបន្ទាន់ដើម្បីកាត់បន្ថយសីតុណ្ហភាពពិភពលោកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Guterres បានសន្យាថានឹងនាំយកបញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាបន្ទាន់ជាច្រើន មកពិភាក្សាក្នុងអំឡុងសប្តាហ៍នៃកិច្ចប្រជុំកំពូល សម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ ដើម្បីស្វែងរកដំណោះស្រាយ និងជំរុញប្រទេសនានាធ្វើសកម្មភាព។ លោក Guterres បានបញ្ជាក់ថា ក្រុម G20 រួមមានបណ្តាប្រទេសអ្នកមានបំផុតលើពិភពលោក ត្រូវតែទទួលខុសត្រូវចម្បងចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់នាពេលបច្ចុប្បន្ន និងការប្រែប្រួលអាកាសធាតុ បើទោះជាប្រទេសទាំងនេះខ្លួនឯងកំពុងទទួលរងនូវផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិក៏ដោយ។

សូមគូសបញ្ជាក់ថា ការកាត់បន្ថយការបំភាយឧស្ម័ន គឺជាបញ្ហាសំខាន់បំផុតមួយរបស់សម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតប្រចាំឆ្នាំសម្រាប់អង្គការសហប្រជាជាតិ ហើយកំពុងប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ