អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres |
ដើម្បីជម្រុញឲ្យការអនុវត្តរាល់គោលដៅទាំងនេះប្រកបដោយជោគជ័យ អង្គការសហប្រជាជាតិកំពុងរួមសហការជាមួយភាគីនានាដែលពាក់ព័ន្ធនឹងជម្លោះ ក៏ដូចជារួមជាមួយដៃគូនានាដើម្បីសន្តិភាពក្នុងតំបន់និងបណ្តាប្រទេសនៅលើពិភពលោកផងដែរ។ ទាក់ទងនឹងដំណោះស្រាយនានា លោក Antonio Guterres បានអះអាងថាការអភិវឌ្ឍន៍ប្រកបដោយចីរភាពពោលគឺវាជាគោលដៅផ្ទាល់តែម្តង ក៏ប៉ុន្តែវាក៏ជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតដើម្បីទប់ស្កាត់រាល់ជម្លោះផងដែរ ។គួរបញ្ជាក់ថារបៀបវារៈ ឆ្នាំ២០៣០ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាទិសដៅមួយដើម្បីបង្កើតសង្គមប្រកបដោយ ស្ថិរភាព រឹងមាំ និងដោះស្រាយដល់ឫសគល់នៃអំពើហិង្សាក្រោមគ្រប់រូបភាពផងដែរ៕