អគ្គលេខាធិការអង្គការសហប្រជាជាតិ​ព្រមានថាពិភពលោកបានដើរ​​ខុស​ទិសដៅ​​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

Chia sẻ
(VOVWORLD) - លោក Antonio Guterres ក៏បានច្រានចោលការអំពាវនាវពន្យាពេលកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិលើកទី ២៦ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលនឹងប្រព្រឹត្តទៅនៅចក្រភពអង់គ្លេសនៅខែវិច្ឆិកាខាងមុខ ព្រមទាំងសង្កត់ធ្ងន់ថានេះគឺជាបញ្ហាបន្ទាន់របស់ពិភពលោក។
អគ្គលេខាធិការអង្គការសហប្រជាជាតិ​ព្រមានថាពិភពលោកបានដើរ​​ខុស​ទិសដៅ​​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ Reuters)

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី ១០ ខែកញ្ញា បានប្រមានថា ពិភពលោកកំពុងដើរខុសទិសដៅ ហើយបានអំពាវនាវឱ្យប្រទេសនានាធ្វើសកម្មភាពជាបន្ទាន់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ និងបម្រែបម្រួលអាកាសធាតុ។ យោងតាមប្រមុខអង្គការពហុភាគីធំបំផុតនៅលើពិភពលោកបានឲ្យដឹងថា ជំងឺរាតត្បាតកូវីដ ១៩ គឺជា "កណ្ដឹងព្រមាន"។ បណ្តាប្រទេសផលិតវ៉ាក់សាំងមិនអាចបង្កើនផលិតកម្ម ដើម្បីសម្រេចឲ្យបានគោលដៅចាក់វ៉ាក់សាំងលើប្រជាជនប្រមាណ ៧០%នៃចំនួនប្រជាជនពិភពលោកក្នុងឆមាសទីមួយនៃឆ្នាំ ២០២២។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានសង្កត់ធ្ងន់ថាជំងឺរាតត្បាតបានបង្ហាញពីភាពបរាជ័យរបស់ពិភពលោក ក្នុងការរួមគ្នា ធ្វើការសម្រេចចិត្តដើម្បីផលប្រយោជន៍រួមបើ ទោះបីប្រឈមនឹងគ្រាអាសន្ន ដែលគំរាមកំហែងដល់អាយុជីវិតភ្លាមៗក៏ដោយ។

លោក Antonio Guterres ក៏បានច្រានចោលការអំពាវនាវពន្យាពេលកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិលើកទី ២៦ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលនឹងប្រព្រឹត្តទៅនៅចក្រភពអង់គ្លេសនៅខែវិច្ឆិកាខាងមុខ ព្រមទាំងសង្កត់ធ្ងន់ថានេះគឺជាបញ្ហាបន្ទាន់របស់ពិភពលោក។ អគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកនិងនដែលជាប្រទេសបង្កការបំពុលបរិស្ថានធំបំផុតពីរនៅលើពិភពលោក ត្រូវធ្វើសកម្មភាពជាច្រើនទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ