អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់

Chia sẻ

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី៧ ខែវិច្ឆិកា បានថ្កោលទោសចំពោះផែនការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi ដោយបញ្ជាក់ថា បុគ្គលជាប់ពាក់ព័ន្ធត្រូវតែទទួលខុសត្រូវ។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ - ảnh 1លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (រូបថត៖ UN)

លោកអគ្គលេខាធិការ Guterres បានអំពាវនាវឲ្យប្រជាជនអ៊ីរ៉ាក់មានភាពអត់ធ្មត់ជាអតិបរមា ទន្ទឹមនឹងបដិសេធអំពើហិង្សា និងរាល់ការប៉ុនប៉ងណាមួយដើម្បីបង្កអស្ថិរភាពនៅអ៊ីរ៉ាក់។ លោក Guterres ក៏បានជំរុញឱ្យសមាសភាគនយោបាយទាំងអស់ រក្សាសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនាប្រកបដោយបរិយាប័ន្ននិងសន្តិវិធី។ យោងតាមលោក Antonio Guterres អង្គការសហប្រជាជាតិនឹងបន្តប្រកៀកស្មាគ្នាជាមួយប្រជាជននិងរដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការខិតខំប្រឹងប្រែងឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរជាង៕

ប្រតិកម្មទៅវិញ