អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានកំណែទម្រង់គ្រប់ជ្រុងជ្រោយនៃរចនាសម្ព័ន្ធហិរញ្ញវត្ថុពិភពលោក

Chia sẻ

(VOVWORLD) - ថ្លែងមតិនាថ្ងៃទី ១៥ ខែមេសា ក្នុងកិច្ចប្រជុំពិភាក្សាកម្រិតខ្ពស់ស្តីពីបំណុល ប្រ កបដោយនិរន្តរភាព និងសមភាពសេដ្ឋកិច្ចសង្គមសម្រាប់ទាំងអស់គ្នា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់លើការពង្រឹងតម្លាភាពបំណុលដល់ការពង្រីកការផ្តល់ប្រាក់កម្ចីរូបិយប័ណ្ណ អភិវឌ្ឍន៍ឧបករណ៍បំណុលថ្មី ដំណើការរៀបចំរចនាសម្ព័ន្ធឡើងវិញលឿនជាងមុន  ដោយយុត្តិធម៌ជាង យើងត្រូវស្វែងរកមធ្យោបាយថ្មី សម្រាប់ប្រទេសនានាក្នុងការខ្ចីប្រាក់ដោយក្លាហាន និងប្រកបដោយនិរន្តរភាពក្នុងគ្រាមានតម្រូវការចាំបាច់។

អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានកំណែទម្រង់គ្រប់ជ្រុងជ្រោយនៃរចនាសម្ព័ន្ធហិរញ្ញវត្ថុពិភពលោក - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres  (រូបថត៖ AFP/TTXVN)

សម័យប្រជុំពិភាក្សាបានកត់សម្គាល់ការចាប់ផ្តើមនៃសប្តាហ៍អភិវឌ្ឍន៍ប្រកបដោយចីរភាពដំបូងដែលធ្វើឡើងនៅមហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) អគ្គលេខាធិការអង្គការសហប្រជាជាតិបានអះអាងថា សំខាន់ជាងនេះទៅទៀត ចាំបាច់ត្រូវបង្កើនតំណាងនៃប្រទេសកំពុងអភិវឌ្ឍន៍ទូទាំងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ  និងរាល់ការសម្រេចចិត្តដែលដាក់ចេញ។ លោក Antonio Guterres ក៏បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) កញ្ចប់ជំរុញសេដ្ឋកិច្ចដែលមានតម្លៃយ៉ាងហោចណាស់ ៥០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាអ្វីមួយដែលមេដឹកនាំពិភពលោកបានយល់ព្រមនៅក្នុងកិច្ចប្រជុំកំពូល SDG នៅខែកញ្ញា ឆ្នាំ ២០២៣។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានរំលឹកឡើងវិញនូវការអំពាវនាវ សម្រាប់ម្ចាស់បំណុលដើម្បីពិចារណាពន្យារពេលការសងបំណុលសម្រាប់ប្រទេសដែលងាយរងគ្រោះ; ជំរុញឱ្យ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជួយប្រទេសនានារៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញដើម្បីបង្កើតកន្លែងសម្រាប់ការវិនិយោគបន្ទាន់៕

ប្រតិកម្មទៅវិញ