អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ THX/TTXVN) |
លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា នៅក្នុងប្រទេសមួយចំនួន ស្ត្រីអាស៊ីកំពុងរងការវាយប្រហារដោយអរិភាពនិងការរើសអើងជាតិសាសន៍ផងដែរ។
លោកក៏បានបន្ថែមទៀតថា អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវបញ្ចេញ មតិអំពីស្ថានភាពនេះ បន្ទាប់ពីការបាញ់សម្លាប់មនុស្សកាលពីសប្តាហ៍មុននៅAtlanta រដ្ឋ Georgia សហរដ្ឋ អាមេរិក ដោយបណ្តាលឲ្យប្រជាជនដើមកំណើតអាស៊ីចំនួន ៨ នាក់បានបាត់បង់ជីវិត ក្នុងនោះមានស្ត្រីចំនួន ៦ នាក់។
ទន្ទឹមនឹងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres ក៏បានសម្តែងការគាំទ្រដល់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេ ហើយបានប្រកាសថានឹងនៅប្រកៀកស្មាគ្នាជាមួយអ្នកដែលកំពុងតែប្រឈមមុខនឹងការរើសអើងជាតិសាសន៍ និងការរំលោភបំពានលើសិទ្ធិមនុស្សផងដែរ៕