អគ្គលេខាធិការរងអង្គការសហប្រជាជាតិ​មានបំណង​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រជាមួយវៀតណាម

Chia sẻ
(VOVWORLD) - អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមអាស៊ី ប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (ESCAP)លោកស្រី Alisjahbana បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ​មានបំណង​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រជាមួយវៀតណាម - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

កាលពីថ្ងៃទី ៣ ធ្នូ អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមអាស៊ី ប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (ESCAP) លោកស្រី Armida Salsiah Alisjahbana បានកោតសរសើរចំពោះការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែង ក៏ដូចជា សមិទ្ធិផលរបស់វៀតណាមក្នុងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីបុព្វហេតុអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងសម្តែងនូវគោលបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង ESCAP និយាយដោយឡែក និងរវាងអង្គការសហប្រជាជាតិ - អាស៊ាននិយាយរួម។ លោកស្រី Armida Salsiah Alisjahbana បានអះអាងដូច្នេះនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅថៃ និងជាឯកអគ្គរដ្ឋទូត តំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅESCAP លោក Phan Chi Thanh បន្ទាប់ពីពិធីប្រគល់សារតាំងនៅទីស្នាក់ការ ESCAP នៅទីក្រុងបាងកក។ នៅក្នុងកិច្ចពិភាក្សាបន្ទាប់ពីពិធីប្រគល់សារតាំងលោកស្រី Alisjahbana បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ព្រមទាំងទទួលស្គាល់ថា វៀតណាមគឹជាចំណុចភ្លឺអំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ