អគ្គលេខាធិការរងអង្គការសហប្រជាជាតិមានជំនួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង

Chia sẻ

(VOVWORLD) -នាថ្ងៃទី ៧ ធ្នូអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការនយោបាយនៃអង្គការសហប្រជាជាតិ លោក Jeffrey Feltman មានជំនួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho។ 

អគ្គលេខាធិការរងអង្គការសហប្រជាជាតិមានជំនួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង - ảnh 1អគ្គលេខាធិការរងអង្គការសហប្រជាជាតិមានជំនួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង 

នាថ្ងៃទី ៧ ធ្នូអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការនយោបាយនៃអង្គការសហប្រជាជាតិ លោក Jeffrey Feltman មានជំនួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho។ ខ្លឹមសារលម្អិតនៃជំនួបចរចានេះមិនទាន់បានប្រកាសនៅឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ភាគីទាំងពីរបានធ្វើការពិភាក្សាអំពី "បញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា និងការព្រួយបារម្ភ" ។

ជំនួបចរចានេះបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ក្រុងព្យុងយ៉ាង ក្នុងរយៈពេល ៥ ថ្ងៃរបស់លោក Jeffrey Feltman ក្រោយពីពេលកូរ៉េខាងជើងបាញ់បង្ហោះសាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីប(ICBM)ថ្មី ដែលប្រទេសនេះប្រកាសមានលទ្ធភាពវាយប្រហារទៅលើគ្រប់ទីកន្លែងនៅអាមេរិក។ លោក Feltman គឺជាមន្ត្រីអង្គការសហប្រជាជាតិជាន់ខ្ពស់បំផុតទៅកាន់កូរ៉េខាងជើងក្នុងរយៈពេលជាង ៦ ឆ្នាំកន្លងទៅ។ ក្រុមអ្នកវិភាគនិងអ្នកការទូតមានក្ដីសង្ឈឹមថាដំណើរទស្សនកិច្ចនេះរបស់លោក Feltman អាចបង្កើតកម្លាំងចលករសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ក្នុងការបន្ធូរស្រាលភាពតានតឹងនៅជំវិញកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង៕

ប្រតិកម្មទៅវិញ