អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ។ រូបថត៖ ណាតូ |
ថ្លែងមតិនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសណាតូនៅថ្ងៃទី ៣០៣១ ខែឧសភានៅទីក្រុង Oslo ប្រទេសន័រវេស លោក Stoltenberg បានសម្តែងនូវ "ទំនុកចិត្តទាំងស្រុង" ថា ស៊ុយអែតនឹងក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូ។
ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានបញ្ចប់គោលនយោបាយមិនចងសម្ព័ន្ធយោធាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយបានសម្រេចចិត្តដាក់ពាក្យចូលជាសមាជិកអង្គការណាតូកាលពីឆ្នាំមុន។ ពាក្យស្នើសុំចូលជាសមាជិករបស់ប្រទេស Nordic ទាំងពីរនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលណាតូ កាលពីខែមិថុនា ឆ្នាំ ២០២២។ នៅថ្ងៃទី ៤ ខែមេសា ប្រទេសហ្វាំងឡង់បានចូលជាសមាជិកណាតូជាផ្លូវការ ដោយក្លាយជាសមាជិកទី ៣១ នៃសម្ព័ន្ធភាពយោធានេះ។
ដើម្បីក្លាយជាសមាជិកណាតូជាផ្លូវការ ពាក្យសុំចូលជាសមាជិកត្រូវបាន អនុម័តដោយប្រទេសសមាជិកទាំងអស់នៃសម្ព័ន្ធភាព។ បច្ចុប្បន្ន ប្រទេសទួរគី និងហុងគ្រីមិនទាន់គាំទ្រការចូលរួមរបស់ស៊ុយអែតទៅក្នុងសម្ព័ន្ធភាពទេ៕