អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកឥណ្ឌូនេស៊ីវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនៅស៊ីហ្គេម ៣១

Chia sẻ
(VOVWORLD) - ក្រុមកីឡាឥណ្ឌូនេស៊ីនឹងចេញដំណើរទៅកាន់ប្រទេសវៀតណាមចូលរួមស៊ីហ្គេម ៣១។ 
អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកឥណ្ឌូនេស៊ីវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនៅស៊ីហ្គេម ៣១ - ảnh 1អ្នកយកព័ត៌មាន VOV បានសម្ភាសន៍អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកឥណ្ឌូនេស៊ី ប្រធានគណៈប្រតិភូកីឡាឥណ្ឌូនេស៊ី លោក Ferry Kono (ឆ្វេង) ( រូបថត៖ VOV ឥណ្ឌូនេស៊ី)

ឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ferry Kono អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកឥណ្ឌូនេស៊ី ប្រធានក្រុមកីឡាឥណ្ឌូនេស៊ីបានឲ្យដឹងថា៖ ក្រុមកីឡាឥណ្ឌូនេស៊ីបានចូលរួមស៊ីហ្គេមលើកទី៣១ ដោយមានកីឡាករចំនួន ៤៩៩នាក់ ក្នុងវិញ្ញាសាកីឡាចំនួន ៣២មុខ។ ធ្វើការវាយតម្លៃអំពីការត្រៀមរៀបចំសម្រាប់ស៊ីហ្គេមលើកទី ៣១នេះរបស់ម្ចាស់ផ្ទះវៀតណាម លោក Ferry Kono បានឲ្យដឹងថា៖ “ទោះបីជានៅមានឧបស័គ្គជាច្រើនក្នុងដំណើរការចូលរួមក៏ដោយ ក៏ប៉ុន្តែយើងខ្ញុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការត្រៀមរៀបចំ ហើយតែងតែរក្សាទំនាក់ទំនងដ៏ល្អប្រសើររវាងគណៈកម្មាធិការអូឡាំពិកទាំងពីរ ឥណ្ឌូនេស៊ីនិងវៀតណាម។ តាងនាមឥណ្ឌូនេស៊ី ខ្ញុំសូមជូនពររដ្ឋាភិបាលវៀតណាមនិងគណៈកម្មាធិការអូឡាំពិកវៀតណាម ដែលបានរៀបចំប្រកបដោយជោគជ័យស៊ីហ្គេមលើកទី ៣១នេះ។ ពិធីបើកនឹងមានការចូលរួមរបស់អត្តពលិកចំនួន ៣០ នាក់ដែលតំណាងឲ្យក្រុមកីឡាឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ីបានត្រៀមខ្លួនរួចជាស្រេច សម្របខ្លួនជាមួយក្រុមកីឡាបណ្តាប្រទេសអាស៊ីអាគ្លេយ៍ ដើម្បីរួមចំណែកបង្កើតឡើងរដូវកាលស៊ីហ្គេមមួយប្រកបដោយជោគជ័យ”៕

ប្រតិកម្មទៅវិញ