អគ្គេលខាធិការ អ.ស.ប. ដាស់តឿនសន្តិភាពសំរាប់កោះស៊ីប

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៣០ មិថុនា អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានទៅកាន់ស្វីសដើម្បីជំរុញការចរចារសំខាន់មួយសំដៅឯកភាពកោះ ស៊ីបឡើងវិញក្រោយរយៈពេលជាង ៤០ ឆ្នាំត្រូវបានអារគាត់។ 
អគ្គេលខាធិការ អ.ស.ប. ដាស់តឿនសន្តិភាពសំរាប់កោះស៊ីប  - ảnh 1 អគ្គេលខាធិការ អ.ស.ប. ដាស់តឿនសន្តិភាពសំរាប់កោះស៊ីប 

(VOVworld) – នាថ្ងៃទី ៣០ មិថុនា អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានទៅកាន់ស្វីសដើម្បីជំរុញការចរចារសំខាន់មួយសំដៅឯកភាពកោះ ស៊ីបឡើងវិញក្រោយរយៈពេលជាង ៤០ ឆ្នាំត្រូវបានអារគាត់។ តាមគំរោង ថ្នាក់ដឹកនាំអង្គការពហុភាគីធំបំផុតលើពិភពលោកនឹងចូលរួមការចរចារនៅមណ្ឌលសំរាកលំហែកាយ Crans-Montana  រួមជាមួយថ្នាក់ដឹកនាំនៃសមាគម ជនស៊ីបមានដើមកំណើតទួរគីនិងជនស៊ីបមានដើមកំណើតក្រិក។ លោក Antonio Guterres នឹងស្នើឲ្យបណ្តាថ្នាក់ដឹកនាំកោះស៊ីបនាំចេញសេចក្តីសម្រេច សំខាន់និងក្លាហាននៅការចរចារលើកនេះដើម្បីនាំមកនូវសន្តិភាពយូរអង្វែង សំរាប់កោះនេះ។ មជ្ឈដ្ឋានមន្ត្រីអឺរ៉ុបសង្ឃឹមថា៖ អគ្គលេខាធិការ អ.ស.ប. នឹងដើរ តួនាទីវិជ្ជមានក្នុងការលើកទឹកចិត្តដោះស្រាយជំលោះដែលត្រូវបានចាត់ទុកយូរ អង្វែងបំផុតនៅអឺរ៉ុប៕ 

ប្រតិកម្មទៅវិញ