អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖UN Photo/Jean-Marc Ferré) |
ថ្លែងសុន្ទរកជាផ្ទាល់ក្នុងពិធីបើកសប្តាហ៍ ពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៥ នៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកអគ្គលេខាធិការ Guterres បានសង្កត់ធ្ងន់ថា៖
« ពិភពលោកចាំបាច់ត្រូវការបទឈប់បាញ់ជាសកលដើម្បីបញ្ចប់ជម្លោះក្តៅគគុក។ ប៉ុន្តែជាមួយនោះ យើងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីជៀសវាងពីសង្គ្រាមត្រជាក់ថ្មីមួយ។ យើងកំពុងស្ថិតក្នុងទិសដៅដ៏គ្រោះថ្នាក់បំផុត។ ពិភពលោកនេះ មិនអាចទ្រទ្រាំអនាគតមួយ ដែលនៅទីនោះ ប្រទេសដែលមានខឿនសេដ្ឋកិច្ចធំបំផុតទាំងពីរ បានបែងចែកប៉ូលដោយការបែកបាក់នោះឡើយ ហើយភាគីទាំង សង្ខាងបានអនុវត្តបទប្បញ្ញត្តិពាណិជ្ជកម្មនិងហិរញ្ញវត្ថុរៀងៗខ្លួន រួមទាំងសមត្ថភាពខាងអ៊ីនធឺណិតនិងបញ្ញាសិប្បនិម្មិតផងដែរ»។
ទន្ទឹមនឹងនេះ ប្រមុខអង្គការសហប្រជាជាតិក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ចប់ជម្លោះហើយឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវី១៩ផងដែរ៕