អគ្គលេខាធិការ NATO មានគោលការណ៍កែលំអរទំនាក់ទំនងជាមួយរុស្ស៊ី

Chia sẻ
(VOVworld) – នាថ្ងៃទី ២៨ តុលា អគ្គលេខាធិការថ្មីរបស់
អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) លោក Jens
Stoltenberg បានប្រកាសថា៖  NATO មានគោលបំណង
បង្កើតទំនាក់ទំនងមានចរិតលក្ខណៈស្ថាបនាជាមួយរុស្ស៊ី
និងមានតែសម្ព័ន្ធភាពខ្លាំងប៉ុណ្ណោះទើបមួយអាចកែលំអរ
ទំនាក់ទំនងជាមួយម៉ូស្គូតែបាន។

អគ្គលេខាធិការ NATO មានគោលការណ៍កែលំអរទំនាក់ទំនងជាមួយរុស្ស៊ី - ảnh 1
អគ្គលេខាធិការ NATO មានគោលការណ៍កែលំអរទំនាក់ទំនងជាមួយរុស្ស៊ី (Image: VNA)

(VOVworld) – នាថ្ងៃទី ២៨ តុលា អគ្គលេខាធិការថ្មីរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិក
ខាងជើង (NATO) លោក Jens Stoltenberg បានប្រកាសថា៖  NATO មានគោលបំណង
បង្កើតទំនាក់ទំនងមានចរិតលក្ខណៈស្ថាបនាជាមួយរុស្ស៊ីនិងមានតែសម្ព័ន្ធភាពខ្លាំង
ប៉ុណ្ណោះទើបមួយអាចកែលំអរទំនាក់ទំនងជាមួយម៉ូស្គូតែបាន។ ពីបទពិសោធន៍
របស់ខ្លួន លោក Stoltenberg បានចាត់ទុកថា៖ ការបង្កើនសមត្ថភាពការពារខ្លួនឯងនិង
កសាងសម្ព័ន្ធអន្តរមហាអាត្លង់ទិកខ្លាំងមួយគឺជាមូលដ្ឋានដែលនាំមកនូវទំនាក់ទំនង
មានចរិតលក្ខណៈស្ថាបនាជាមួយម៉ូស្គូ។ ក្នុងសន្ទរកថាដំបូងអំពីគោលនយោបាយ
របស់ខ្លួនតាំងពីពិធីទទួលសច្ចាប្រណិធាន នាថ្ងៃទី ១ តុលា កន្លងមក ថ្នាក់ដឹកនាំថ្មី
របស់ NATO បានអះអាង ថា៖ ក្នុងស្ថានភាពណាក៏ដោយ រុស្ស៊ីនិង NATO ត្រូវរក្សា
ទំនាក់ទំនងជាមួយគ្នា។ តាមលោក Stoltenberg ថា៖ គ្មានជំលោះរវាងការធានា NATO រឹងមាំមួយនិងការរក្សាទំនាក់ទំនងជាមួយរដ្ឋអំណាចរបស់ប្រធានាធិបតី Vladimir Putin
  នៅឡើយ៕

ប្រតិកម្មទៅវិញ