|
អគ្គលេខាគណៈកម្មាធិការបក្សកម្មុនិស្តវៀតណាម លោក Nguyen Phu Trong (Image: Radio.vn) |
(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៨ ទិវាបដិវត្តន៍ខែ ហីហា និង
ទិវាប្រពៃណីនគរបាលប្រជាជនវៀតណាម នាព្រឹកថ្ងៃទី ១៩ សីហា អគ្គលេខាគណៈ
កម្មាធិការបក្សកម្មុនិស្តវៀតណាម លោក Nguyen Phu Trong បានជួបធ្វើការជាមួយ
គណៈកម្មាធិការបក្សនគរបាលមជ្ឈឹមនិងថ្នាក់ដឹកនាំនៃ ក្រសួងនគរបាលវៀតណាម នៅទីក្រុងហាណូយ។ ថ្លែងមតិក្នុងជំនួបធ្វើការនេះ អគ្គលេខា Nguyen Phu Trong បាន
ស្នើឲ្យកំលាំងសន្តិសុខប្រជាជនប្តេជ្ញាចិត្ត ចំពោះគោលដៅនិងភារកិច្ចការពារប្រទេស
ជាតិ បក្ស រដ្ឋ ប្រជាជននិងរបបសង្គមនិយម ជាដើម។ ក្រៅពីនោះ លោក Nguyen Phu
Trong ក៏បានស្នើឲ្យកំលាំងនគរបាលប្រជាជនអនុវត្តល្អភារកិច្ចពិគ្រោះយោបល់សំរាប់
បក្ស រដ្ឋ ក្នុងការការពារសន្តិសុខជាតិការពារធ្វើល្អការងារចលនាមហាជនតាមទិស
ស្លោកយកប្រជាជនជាប្រភពដើមបន្តអនុវត្តការងារកសាងបក្សតាមស្មារតីរបស់សេចក្តី
សម្រេចចិត្តនៃមហាសន្និបាតមជ្ឈឹមលើកទី ៤ របស់បក្សកម្មុយនិស្តវៀតណាមនីតិកាល
ទី ១១ ជាដើម។ អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា៖
“កំលាំងសន្តិសុខប្រជាជនត្រូវជ្រួតជ្រាប អនុវត្តដ៏ត្រឹមត្រូវបណ្ដាទស្សនៈវិស័យ សតិអារម្មណ៍របស់បក្សអំពីការងារការពារសន្តិសុខជាតិ ប្តេជ្ញាចិត្តបំផ្លាញរាល់ ឧបាយកលសកម្មភាពរបស់កំលាំងអមិត្តដែលអាចបណ្ដាលអស្ថិរភាពខាង
នយោបាយ-សង្គម។ ខ្ញុំស្នើថា៖ កំលាំងនគរបាលប្រជាជនត្រូវប្រមូលផ្តុំទៅ
លើគោលដៅ ភារកិច្ចស្នូលគឺរក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម
ប្រកបដោយ ប្រសិទ្ធភាព៕”