អគ្គិភ័យនៅព្រះវិហារ Notre Dame៖ ទស្សនៈរបស់​មជ្ឈដ្ឋាន​សារព័ត៌មាន​អំពីមូលនិធិស្ដារព្រះវិហារឡើវិញ

Chia sẻ
(VOVWORLD) -កាសែត Habertürk របស់ទួរគីបានធ្វើអត្ថាធិបាយថា ពិតជាសោកស្ដាយណាស់ ដោយសារត្រូវទន្ទឹងរង់ចាំអគ្គិភ័យមួយ ទើបព្រះវិហារ Notre Dame មានប្រាក់គ្រប់គ្រាន់ ដើម្បីជួសជុលឡើងវិញ។

នាថ្ងៃទី ១៥ ខេមេសា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសថា លោកមានគោលបំណងចង់សុក្រឹតការស្ដារដួងព្រលឹងរបស់ប៉ារី ឡើងវិញ ក្នុងរយៈពេល ៥ ឆ្នាំ។ ក្នុងរយៈពេលឯតទគ្គកម្ម ដែលមហាសេដ្ឋីបារាំង និងអ្នកផ្ដល់ជំនួយលើពិភពលោកបានសន្យាថានឹងគាំទ្របុព្វហេតុនេះនូវទឹកប្រាក់ចំនួន ១,១២ ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយលក្ខណៈសប្បុរសធម៌របស់មហាសេដ្ឋីទាំងនេះ ក៏បណ្ដាលឲ្យមានភាពចម្រូងចម្រាសតាមរយៈសារព័ត៌មាន អ៊ឺរ៉ុបផងដែរ។

អត្ថបទសរសេររបស់កាសែត Vodomosti ចុះផ្សាយថ្ងៃទី ១៩ ខែមេសា បានចាត់ទុកថាមូលនិធិស្ដារព្រះវិហារ Notre Dame ឡើងវិញ ទទួលបានការជួយគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសំណាកសប្បុរសជនគឺជាសក្ខីភាពអំពីកម្លាំងរស់យ៉ាងក្លាងក្លារបស់ ទ្វីបអឺរ៉ុប់។

ទោះជាយ៉ាងណាក៏ដោយកាសែត Habertürk របស់ទួរគីបានធ្វើអត្ថាធិបាយថា ពិតជាសោកស្ដាយណាស់ ដោយសារត្រូវទន្ទឹងរង់ចាំអគ្គិភ័យមួយ ទើបព្រះវិហារ Notre Dame មានប្រាក់គ្រប់គ្រាន់ ដើម្បីជួសជុលឡើងវិញ។

ចំណែកឯកាសែត Le Courrier របស់បារាំងបាននិយាយបញ្ឆិតបញ្ឆៀងថា មហាសេដ្ឋីនានារបស់បារាំង និងពិភពលោកកំពុងឆ្លៀតយកគ្រោះមហន្តរាយរបស់ព្រះវិហារ Notre Dame ដើម្បីឆ្លៀតយកផលប្រយោជន៍ផងដែរ៕

ប្រតិកម្មទៅវិញ