អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus (រូបថត៖ Reuters) |
ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) លោក Tedros បានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់នៅលើពិភពលោក ត្រូវតែធានាថាប្រព័ន្ធសុខាភិបាលរបស់គេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 ។
ទីភ្នាក់ងារការពារជនស៊ីវិលអ៊ីតាលីកាលពីថ្ងៃទី ២៧ ខែកុម្ភៈបានប្រកាសថាមានមនុស្ស ២ នាក់ទៀតបានស្លាប់ដោយសារការឆ្លងវីរុស SARS-CoV-2 ដែលនាំចំនួនអ្នកស្លាប់ដោយជំងឺរាតត្បាត Covid-19 ឡើងដល់ ១៤ នាក់នៅប្រទេសនេះ។ នាថ្ងៃដដែលនោះ ក្រសួងសុខាភិបាលក្រិក ក៏បានជូនដំណឹងថាមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ២ ករណីទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំចំនួនករណីឆ្លងសរុបឡើងដល់ដល់ ៣ ករណី។ រីឯប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២៧ ខែកុម្ភៈ ប្រទេសនេះបានរកឃើញមានករណីវិជ្ជមានមួយទៀតចំពោះវីរុស SARS-CoV-2 ដែលជាស្ត្រីអាយុ ៥៣ ឆ្នាំ ទើបបានវិលត្រឡប់មកពីប្រទេសជប៉ុនវិញផងដែរ៕