|
អគ្គនាយកអង្គការថាមពលបរមាណូអន្តរជាតិជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន (http://www.daibieunhandan.vn/) |
(VOV)_នៅក្នុងជំនួបជាមួយមជ្ឈដ្ឋានសារអ្នកសារព័ត៍មាន ក្នុងឱកាសមកបំ
ពេញទស្សន កិច្ចនៅវៀតណាម អគ្គនាយកអង្គការថាមពលបរមាណូអន្តរជាតិ
លោក Yukiya Amano បានវាយតំលៃខ្ពស់ចំពោះរាល់ការខំប្រឹងងប្រែងរបស់វៀត
ណាម ក្នុងការចូលរួមនិងអនុវត្តរាល់សន្ធិសញ្ញាអន្តរជាតិ អំពីសុវត្ថិភាព សន្តិសុខ និងមិនរីកសាយនុយគ្លេអ៉ែរ ក៏ដូចជាបណ្ដាជំហានត្រៀមរៀបចំយ់ាងម៉ត់ចត់របស់
វៀត ណាមសំរាប់គំរោងការណ៍អគ្គីសនីនុយគ្លេអ៉ែរ។
លោកអគ្គនាយក Yukiya Amano និងលោក Le Dinh Tien អនុរដ្ឋមន្ត្រីក្រសួង
វិទ្យា សាស្ត្រនិងបច្ចេកវិទ្យាបានឧទ្ទេសនាមអំពីតួនាទីរបស់អង្គការថាមពលបរ
មាណូ អន្តរជាតិក្នុងការជំរុញអនុវត្ត ធានាសុវត្ថិភាព សន្តិសុខ និង មិនរីកសាយ នុយគ្លេអ៉ែរ ក្នុងវិស័យថាមពលនុយគ្លេអ៉ែរ រាល់វិធានការធានាសុវត្ថិភាព សន្តិសុខ និងនិន្នាការអភិវឌ្ឍន៍អគ្គីសនីនុយគ្លេអ៉ែរលើពិភពលោក។ អគ្គនាយក Yukiya Amano បានជូនដំណឹងថា៖ អង្គការនេះនឹងជួយឧបត្ថម្ភបណ្ដាប្រទេសដែលទើប
នឹងបានអភិវឌ្ឍន៍អគ្គីសនីនុយគ្លេអ៉ែរ ក្នុងនោះមានវៀតណាមផង។ មុននោះ នៅក្នុងជំនួបធ្វើការនៅក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម រដ្ឋមន្ត្រី
ក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Nguyen Quan និង អគ្គនាយក Yukiya Amano
បានពិភាក្សាអំពីលទ្ធផលសហប្រតិបត្តិការរវាងភាគីទាំងពិរនាពេលកន្លងទៅ
ក៏ដូចជា ទិសដៅសហប្រតិបត្តិការក្នុងប៉ុន្មានឆ្នាំខាងមុខនេះដែរ៕