អគ្គនាយិកា Vietjet ត្រូវបានបោះឆ្នោតជ្រើសតាំងជា CEO ឆ្នាំ២០១៩ផ្នែក អាកាសចរណ៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក

Chia sẻ
(VOVWORLD) - កាលពីខែកញ្ញាកន្លងទៅ ទស្សនាវដ្ដី Forbes ដ៏ល្បីល្បាញលើពិភពលោក បានប្រកាសថា CEO Vietjet បន្តស្ថិតនៅក្នុងចំណោមថ្នាក់ដឹកនាំស្ដ្រីដ៏មាន អំណាចធំបំផុតនៃទ្វីបអាស៊ីក្នុងឆ្នាំ២០១៩។ 
អគ្គនាយិកា Vietjet ត្រូវបានបោះឆ្នោតជ្រើសតាំងជា CEO ឆ្នាំ២០១៩ផ្នែក អាកាសចរណ៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1 អគ្គនាយិកានៃក្រុមហ៊ុន Vietjet លោកស្រី Nguyen Thi Phuong Thao 

  នៅពិធីប្រគល់ពានរង្វាន់ “ជម្រើសកំពូលទាំង១០០ផ្នែកអាកាសចរណ៍ឆ្នាំ ២០១៩” (Aviation 100 Awards 2019) លើកទី៦ដែលទើបតែបានប្រព្រឹត្តទៅនៅ ហុងកុង (ចិន) នោះ អគ្គនាយិកានៃក្រុមហ៊ុន Vietjet លោកស្រី Nguyen Thi Phuong Thao ត្រូវបានសហគមន៍អាកាសចរណ៍ពិភពលោកបោះឆ្នោតជ្រើស តាំងជា CEO នៃឆ្នាំ២០១៩តំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC CEO of the Year)។

        កាលពីខែកញ្ញាកន្លងទៅ ទស្សនាវដ្ដី Forbes ដ៏ល្បីល្បាញលើពិភពលោក បានប្រកាសថា CEO Vietjet បន្តស្ថិតនៅក្នុងចំណោមថ្នាក់ដឹកនាំស្ដ្រីដ៏មាន អំណាចធំបំផុតនៃទ្វីបអាស៊ីក្នុងឆ្នាំ២០១៩។ នាឆ្នាំ២០១៨ លោកស្រី Thao បាន ឈរលំដាប់ទី៤៤នៅក្នុងបញ្ជីឈ្មោះនេះ៕

ប្រតិកម្មទៅវិញ