|
អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Yukiya Amano (AP) |
Vovworld-អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក
Yukiya Amano ទៅកាន់អ៊ីរ៉ង់និងចរចារជាមួយមន្ត្រីជួរមុខនៃប្រទេសម្ចាស់ផ្ទះអំពីកម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់។ នាថ្ងៃទី១៧សីហា លោក Yukiya Amano បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif មុនពេលជួបសន្ទនាជាមួយប្រធានាធិបតី Hassan Rouhani និងប្រធានក្រុមចរចារនុយគ្លេអ៊ែ
ម្ចាស់ផ្ទះ Ali Akbar Salehi។ ព័ត៌មានលំអិតអំពីបណ្ដាជំនួបមិនបានប្រកាសឡើយ។
តាមគំរោង វង់ចរចារថ្មីរវាងអ៊ីរ៉ង់និងក្រុម P5+1 នឹងប្រព្រឹត្តទៅមុននឹងសម័យប្រជុំ
មហាសន្និបាតអង្គការប្រជាជាតិនាថ្ងៃទី១៦កញ្ញាខាងមុខ។ ខ្លឹមសារចរចារនឹង
ប្រមូលផ្ដុំទៅលើការធានាអនុវត្តមាត្រាក្នុងកិច្ចព្រមព្រៀងដំបូងដូចជាអ៊ីរ៉ង់បន្ធូទ្រង់
ទ្រាយកម្មវិធីនុយគ្លេអ៊ែដើម្បីប្តូរវិញប្រទេសលោកខាងលិចលុបចោលមួយផ្នែក
បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះអ៊ីរ៉ង់៕