អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលពានរង្វាន់ជាអាកាសយានដ្ឋានល្អបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (រូបថត៖ vov.vn) |
ពានរង្វាន់នេះត្រូវបានប្រគល់ជូនក្នុងឱកាសនៃសន្និសីទអាកាសចរណ៍អាស៊ី ដែលត្រូវបានរៀបចំឡើងដោយ CAPA នៅប្រទេសសិង្ហបុរីកាលពីសប្តាហ៍មុន។ ប្រធាន CAPA លោក Emeritus Peter Harbison បានកត់សម្គាល់ពីកំណើនយ៉ាងខ្លាំងក្លានៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងដំណាក់កាលឆ្នាំ ២០១៥-២០១៨ ដោយមានចំនួនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានមានការកើនឡើង ៥០% ហើយការដឹកជញ្ជូនទំនិញបានកើនឡើងទ្វេដង។ យោងតាមការព្យាករណ៍បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងទទួលភ្ញៀវទេសចរចំនួន ៦ លាននាក់នៅឆ្នាំនេះ៕