យន្ដហោះប្រភេទ Sukhoi Superjet 100 ត្រូវបានអគី្គភ័យឆាបឆេះបណ្តាលឲ្យអ្នកដំណើរចំនួន ៤១ នាក់ត្រូវបានបាត់បង់ជីវិតនៅរុស្ស៊ី |
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោក Yevokokimov បានឲ្យដឹងថាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot កំពុងធ្វើដំណើរទៅខេត្ត Murmansk ដោយបាត់ទំនាក់ទំនងនិងចាំបាច់ត្រូវប្តូរទៅជាការគ្រប់គ្រងគ្រាអាសន្នដោយសារតែ«រន្ទះបាញ់»។ អាកាសយានិករូបនេះបានព្យាយាម ស្ដារឡើងវិញនូវការទាក់ទងតាមរយៈប្រេកង់គ្រាអាសន្ននៅលើការតភ្ជាប់វិទ្យុ ប៉ុន្តែការតភ្ជាប់នេះគ្រាន់តែត្រូវបានរក្សាទុកក្នុងរយៈពេលខ្លី ហើយនៅតែបន្តជួបការរំខានទៀតផង ។ គួរបញ្ជាក់ថាអ្នកដំណើរនៅលើយន្តហោះនេះក៏បានឲ្យដឹងថា រន្ទះគឺជាមូលហេតុដែលបណ្តាលឲ្យមានសោកនាដកម្មនេះផងដែរ។