អាកាសចរណ៍អន្តរជាតិរងការខូចខាតជាទឹកប្រាក់ចំនួន ២៩ ពាន់លានដុល្លារអាមេរិកដោយសារវីរុស Covid-19

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ ខែកុម្ភះ សមាគមដឹកជញ្ជូនអាកាសចរណ៍អន្តរជាតិ (IATA) បានរាយការណ៍ថា ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩ តម្រូវការការធ្វើដំណើរទេសចរ តាមផ្លូវអាកាសនៅលើសកលលោក នឹងត្រូវបានថយចុះដោយសារការផ្ទុះឡើងនៃជំងឺ Covid-19 ។
អាកាសចរណ៍អន្តរជាតិរងការខូចខាតជាទឹកប្រាក់ចំនួន ២៩ ពាន់លានដុល្លារអាមេរិកដោយសារវីរុស Covid-19 - ảnh 1 បុគ្គលិកសុខាភិបាលធ្វើការលាងសម្អាតកំចាត់មេរោគនៅលើយន្តហោះរបស់សិង្ហបុរី (រូបថតៈ Mediacorp)

ហេតុដូច្នោះហើយ ការធ្លាក់ចុះនៃការធ្វើដំណើរដោយសារតែការផ្ទុះឡើងជំងឺ COVID-19 យ៉ាងឆាប់រហ័ស ដែលបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាត្រូវផ្អាកឬក៏កាត់បន្ថយជើងហោះហើរយ៉ាងច្រើនទៅកាន់ប្រទេសចិនផងដែរ ។

យោងតាមសមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិបានឲ្យដឹងថាផលប៉ះពាល់នៃការរីករាលដាលជំងឺ COVID -19 ចំពោះតម្រូវការធ្វើដំណើរតាមផ្លូវអាកាសនឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានានៅទូទាំងពិភពលោករងការខួចខាតជាទឹកប្រាក់ជាង ២៩ ពាន់លានដុល្លារអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ