អាកាសចរណ៍វៀតណាមដឹកជញ្ជូនអ្នកដំណើរជាង ៣៨,៥ លាននាក់ (រូបថត៖ vnanet.vn) |
នាយកដ្ឋានអាកាសចរណ៍វៀតណាមទើបនឹងបានឲ្យដឹងថា៖ ក្នុងឆមាសទី ១ ឆ្នាំ ២០១៩ ទីផ្សារដឹកជញ្ជូនអ្នកដំណើរនៅតែបន្តកើនឡើង ប៉ុន្តែអត្រាកំណើនបានថយចុះបើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ជាក់ស្ដែង ការដឹកជញ្ជូនអ្នកដំណើរបានកើន ៩,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ ដោយទទួលបានបរិមាណភ្ញៀវចំនួន ៣៨,៥ លាននាក់។ បរិមាណអ្នកធ្វើដំណើរតាមរយៈអាកាសយានដ្ឋានរបស់វៀតណាមទទួលបាន ៥៦,៨ លាននាក់ កើន ៨,៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដឹកជញ្ជូនអ្នកធ្វើដំណើរចំនួន ២៧ លាននាក់ កើន ៧,៧% ។
យោងតាមនាយកដ្ឋានអាកាសចរណ៍វៀតណាមបានឲ្យដឹងថា នាបច្ចុប្បន្ននេះ មានក្រុមហ៊ុន អាកាសចរណ៍អន្តរជាតិចំនួន ៧២ អង្គភាពនិងក្រុមហ៊ុនអាកាសចរណ៍ជាតិចំនួន ៤ បានធ្វើអាជីវកម្មលើជើងហោះហើរអន្តរជាតិចំនួន ២០០។ ក្នុងឆមាសទី ១ ទីផ្សារសរុបទទួលបានភ្ញៀវជាង ២០ លាននាក់៕