ឡាតវីផ្ទេរបន្តវ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ជូនវៀតណាម

Chia sẻ
(VOVWORLD) - ក្រសួងការបរទេស ក្រសួងសុខាភិបាលនិងទីភ្នាក់ងារពាក់ព័ន្ធរបស់វៀតណាម កំពុងបំពេញបែបបទចាំបាច់ដើម្បីទិញនិងទទួលវ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ឡាតវីផ្ទេរបន្តវ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ជូនវៀតណាម - ảnh 1វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ របស់ AstraZeneca (រូបថត៖ PAP/TTXVN)

បន្ទាប់ពីប្រធានរដ្ឋសភា លោក Vuong Dinh Hue ផ្ញើរលិខិតទៅប្រធានរដ្ឋសភានៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ដែលចូលរួមសន្និសីទនៃបណ្តាប្រ ធានសភាពិភពលោក ដែលបានរៀបចំឡើងនៅប្រទេសអូទ្រីស នៅខែកញ្ញាឆ្នាំ ២០២១ ស្តីពីការគាំទ្រនិងចែករំលែកការចាក់វ៉ាក់សាំងជាមួយវៀតណាម សភាឡាតវី ទើបតែបានប្រកាសថាខ្លួននឹងប្រគល់វ៉ាក់សាំង Astra Zeneca ចំនួន ២០០,០០០ ដូសទៅឱ្យប្រទេសវៀតណាម។ ក្រសួងការបរទេស ក្រសួងសុខាភិបាលនិងទីភ្នាក់ងារពាក់ព័ន្ធរបស់វៀតណាម កំពុងបំពេញបែបបទចាំបាច់ដើម្បីទិញនិងទទួលវ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នៅចំពោះមុខកាយវិការរបស់រដ្ឋសភាឡាតវី ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្ញើលិខិតថ្លែងអំណរគុណដល់ប្រធានរដ្ឋសភាឡាតវី Inara Murniece និងសមាជិកសមាជិការដ្ឋសភាឡាតវី ផងដែរ៕

ប្រតិកម្មទៅវិញ