ឡើក​តម្កើង​គ្រូបង្រៀនវ័យក្មេងឆ្នើម​ចំនួន ១០០ នាក់នៅទូទាំងប្រទេស

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ១២ ខែវិច្ឆិកា នៅខេត្ត Dong Thap មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំពិធីលើកតម្កើងនិងប្រគល់ពានរង្វាន់ “គ្រូបង្រៀនវ័យក្មេងឆ្នើម” ថ្នាក់មជ្ឈឹមលើកទី ៣ ឆ្នាំ ២០២២។
ឡើក​តម្កើង​គ្រូបង្រៀនវ័យក្មេងឆ្នើម​ចំនួន ១០០ នាក់នៅទូទាំងប្រទេស - ảnh 1អនុប្រធានរដ្ឋ Vo Thi Anh Xuan និងលេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានប្រគល់ប័ណ្ណសរសើរដល់គ្រូបង្រៀនវ័យក្មេងឆ្នើមឆ្នាំ ២០២២។ (រូបថត៖ VOV)

ពានរង្វាន់នេះត្រូវបានផ្តល់ជូនជារៀងរាល់ឆ្នាំ ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី ២០ ខែវិច្ឆិកា សម្រាប់លោកគ្រូ អ្នកគ្រូវ័យក្មេង ដែលទទួលបានសមិទ្ធិផលល្អៗជាច្រើនក្នុងការបង្រៀន ស្រាវជ្រាវវិទ្យាសាស្ត្រ រស់នៅជាគំរូ និងជាគំរូដ៏ភ្លឺស្វាងសម្រាប់សិស្ស និស្សិត។

អញ្ជើញចូលរួម និងថ្លែងនៅក្នុងពិធីនេះ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូវ័យក្មេងចំនួន ១០០ នាក់ដែលទទួលបានរង្វាន់“គ្រូបង្រៀនវ័យក្មេងឆ្នើម” ឆ្នាំ ២០២២ ។ អនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ ជានិច្ចកាលដាក់ការអប់រំនិងបណ្តុះបណ្តាលក្នុងតួនាទីជួរមុខ ហើយបានកំណត់ការអប់រំនិងបណ្តុះបណ្តាលរួមជាមួយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាគោលនយោបាយជាតិចម្បងបង្អស់ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនេះដែរ លោកស្រីបានសង្ខឹមថា លោកគ្រូ អ្នកគ្រូបដែលត្រូវបានកោតសរសើរនៅពេលនេះ ក៏ដូចជាគ្រូបង្រៀននិងសាស្រ្តាចារ្យវ័យក្មេងនៅទូទាំងប្រទេស បន្តលើកកម្ពស់ស្មារតីនិងយតិភាពយុវវ័យ លើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាលបន្ថែមទៀត៕

 

ប្រតិកម្មទៅវិញ