ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រហូឡង់ប្រចាំនៅវៀតណាម លោក Kees van Baar |
ហូឡង់មានគោលបំណងចង់សហប្រតិបត្តិការជាមួយវៀតណាម ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ។ ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រហូឡង់ប្រចាំនៅវៀតណាម លោក Kees van Baar បានអះអាងដូច្នេះ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងហូឡង់ (៩ មេសា ១៩៧៣ - ៩ មេសា ២០២៣)។
យោងតាមលោកឯកអគ្គរដ្ឋទូត ក្នុងឆ្នាំរំលឹកខួបដ៏ពិសេសនេះ ប្រទេសទាំងពីរមានគោលបំណងរំលឹកខួបទំនាក់ទំនងដ៏ជិតស្និទ្ធតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅថែមទៀត អំពីដំណោះស្រាយបច្ចេកវិទ្យានវានុវត្តន៍លើវិស័យកសិកម្ម ទឹកស្អាត ភស្តុភារ បច្ចេកវិទ្យាខ្ពស់ ថាមពលបៃតង និងសេដ្ឋកិច្ចវិលជុំក៏ដូចជាការផ្លាស់ប្តូរវប្បធម៌ និងជំនួបប្រស្រ័យរវាងប្រជាជន ជាមួយប្រជាជន។
លោកឯកអគ្គរដ្ឋទូត Kees van Baar ក៏បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនត្រឹមតែផ្ដោតសំខាន់លើវិស័យពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងតាមរយៈសកម្មភាពផ្លាស់ប្ដូរវប្បធម៌ កន្ត្រី និងការថតរូបទៀតផង។ កិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានជំរុញតាមរយៈការតភ្ជាប់បណ្ដាស្ថាប័នរដ្ឋាភិបាល សហគ្រាស វិទ្យាស្ថានស្រាវជ្រាវ ជាពិសេសគឺប្រជាជននៃប្រទេសទាំងពីរផងដែរ៕