|
ហ្វីលីពីន-អាមេរិកបង្កើនបរិមាណទាហានក្នុងការធ្វើសមយុទ្ធរួមប្រចាំឆ្នាំ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៦ មេសា អ្នកនាំពាក្យកំលាំងប្រដាប់អាវុធហ្វីលីពីន
វីរៈសេនីយ៍ទោ Harold Cabunoc បានឲ្យដឹងថា៖ ទាហានចំនួន ១១ ៥០០ នាក់ នៃប្រទេសនេះនិងអាមេរិកនឹងចូលរួមការធ្វើសមយុទ្ធជាប្រចាំឆ្នាំ “Balikatan”
ដែល គ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២០ ដល់ទី ៣០ មេសា។ តាមវីរៈសេ
នីយ៍ទោ Cabunoc ថា៖ ការធ្វើសមយុទ្ធឆ្នាំនេះនឹងត្រូវបានរៀបចំឡើងដោយ
ទ្រង់ទ្រាយធំជាង ដែលបង្ហាញនូវកិច្ចសន្យារឹងមាំរបស់ប្រទេសទាំង ២ សំដៅ
បង្កើនសមត្ថភាពដាក់ ពង្រាយបណ្ដាសកម្មភាពយោធានិងក្រៅយោធារួមជា
មួយគ្នា។ បរិមាណទាហានដែល ចូលរួមការធ្វើសមយុទ្ធលើកនេះកើន ២
ដងបើប្រៀបនឹងឆ្នាំទៅមុន។ ក្រៅពីនោះ អ៊ូស្ត្រាលីនឹងបញ្ជូនទាហាន ៦១ នាក់និងយន្តហោះចំបាំងចំនួន ១ គ្រឿងដើម្បីចូលរួម សកម្មភាពប្រចាំឆ្នាំនេះ
ផងដែរ៕