ប្រជាជនហ្វីលីពីនសប្បាយចិត្តបន្ទាប់ពីសាលក្រមរបស់ PCA កាលពីឆ្នាំ ២០១៦ (រូបថតៈ EPA) |
កាលពីថ្ងៃទី ១២ ខែកក្កដា ហ្វីលីពីនបានអំពាវនាវជាថ្មីម្តងទៀត ឲ្យមានការគោរពតាមសាលក្រម របស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) នៅទីក្រុងឡាហៃ (នៃប្រទេសហូល្លង់) កាលពី ៤ ឆ្នាំមុន ដែលក្នុងនោះ បានច្រានចោល រាល់ការទាមទាររបស់ចិននៅសមុទ្រខាងកើត។ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Teodoro Locsin បានចេញសេចក្តីអំពាវនាវនេះ ក្នុងឱកាសនៃរយៈពេល ៤ឆ្នាំ ដែល PCA ចេញសាលក្រម (ថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០១៦)។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានបញ្ជាក់ថា សេចក្តីសម្រេចរបស់ PCA បានដោះស្រាយយ៉ាងបញ្ចុះបញ្ចូលនូវបញ្ហាសិទ្ធិជាប្រវត្តិសាស្ត្រនិងសិទ្ធិសមុទ្រនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋាននៃអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ លោក Teodoro Locsin បានលើកច្បាស់ថា សាលក្រមនេះបានសម្រេចថា ការទាមទាររបស់ចិនចំពោះសិទ្ធិជាប្រវត្តិសាស្ត្រសម្រាប់ធនធាននៅក្នុងសមុទ្រទាំងនេះគឺគ្មានមូលដ្ឋានច្បាប់ទេ។