អ្នកនេសាទនៅ My A ឃុំ Pho Quang ស្រុក Duc Pho ខេត្ត Quang Ngai នេសាទត្រីសមុទ្រ (រូបថត៖ Dinh Huong/VNA) |
ហ្វីលីពីនកាលពីថ្ងៃទី ៣១ ឧសភា បានផ្ញើកំណត់ទូត ដោយប្រឆាំងជំទាស់ការដែលចិនបានដាកចេញបម្រាមហាមនេសាទត្រីដោយឯកតោភាគីនៅសមុទ្រខាងកើត។
ក្នុងសេចក្តីប្រកាសមួយក្រសួងការបរទេសហ្វីលីពីនបានលើកច្បាស់ថា ប្រទេសនេះប្រឆាំងជំទាស់ការដែលចិនបានដាក់ចេញបម្រាមហាមនេសាទត្រីជាប្រចាំឆ្នាំនៅសមុទ្រខាងកើត ក្នុងនោះមានដែនសមុទ្រ ស្ថិតនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZs) របស់ហ្វីលីពីន និងវៀតណាម។
ក្រសួងការបរទេសហ្វីលីពីនក៏បានប្រឆាំងជំទាស់នឹងនាវាឆ្មាំសមុទ្រចិនដែលរំខាន និងរំលោភបំពានលើសិទ្ធិយុត្តាធិការរបស់ប្រទេសនេះ។ ទីក្រុងម៉ានីលបានចោទប្រកាន់ទីក្រុងប៉េកាំងថាបានយាយីសកម្មភាពសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ និងសកម្មភាពរុករកប្រេង និងឧស្ម័ននៅទីតាំងចំនួនពីរនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីនផងដែរ៕