ហ្វីលីពីនប្រកាសស្ថានការណ៍គ្រោះអាសន្នលើទូទាំងប្រទេស

Chia sẻ
(VOVworld) - ប្រធានាធិបតីហ្វីលីពីនលោក Rodrigo
 Duterte នាថ្ងៃទី៥ កញ្ញា បានប្រកាសស្ថានការណ៍
គ្រោះអាសន្នលើទូទាំងប្រទេសដោយស្ថានភាពអំពើ
ហឹង្សា។
ហ្វីលីពីនប្រកាសស្ថានការណ៍គ្រោះអាសន្នលើទូទាំងប្រទេស - ảnh 1
កងទ័ពហ្វីលីពីនត្រូវបានដាក់ពង្រាយនៅក្រុង Davao ក្រោយពីករណីភេរវកម្មនាថ្ងៃទី៤ កញ្ញា (រូបថត៖AFP/ TTXVN)

(VOVworld) - ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នាថ្ងៃទី៥ កញ្ញា
បានប្រកាសស្ថានការណ៍គ្រោះអាសន្នលើទូទាំងប្រទេសដោយស្ថានភាពអំពើ
ហឹង្សា។ក្នុងឋានៈជាអគ្គបញ្ជាការកងទ័ពនោះ ប្រធានាធិបតីលោក Rodrigo Duterte
 អាចប្រមូលផ្ដុំកងទ័ព កងកម្លាំងប្រដាប់អាវុធនិងប៉ូលីសជាតិហ្វីលីពីន អនុវត្តន៍
វិធានការតាមការកំណត់នៃច្បាប់សំដៅទប់ស្កាត់អំពើហឹង្សាលើទូទាំងប្រទេស។
មុននោះ នាថ្ងៃទី២ កញ្ញា ករណីវាយប្រហារដោយគ្រាប់បែកមួយបានកើតមាន
ឡើងនៅទីក្រុង Davao បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១៤នាក់ស្លាប់និង
៧០នាក់ទៀងរងរបួស។ប្រធានាធិបតីលោក Duterte ហៅនេះជាអំពើភេរវកម្ម
ព្រមទាំងសង្ស័យការវាយប្រហារនេះគឺដោយសារមុខសញ្ញាអ៊ីស្លាមជ្រុលនិយម
ឬបទល្មើសគ្រឿងញៀនបង្កឡើង៕

ប្រតិកម្មទៅវិញ