|
ហ្វីលីពីនបដិសេធហេតុផលរបស់ចិនស្តីពីអធិបតេយ្យភាពលើសមុទ្រខាងកើត (Image: VNA) |
(VOVworld) – នៅសវនការសួរដេញដោលនៅតុលាការអជ្ញាកណ្ដាល អចិន្ត្រៃយ៍
អ.ស.ប. (PCA) នៅទីក្រុងឡាអេររបស់ហូឡង់ស្តីពីរឿងហេតុ ប្រទេស ហ្វីលីពីន
ប្តឹងតវ៉ាចិនទាក់ទិនដល់ជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើត នាថ្ងៃទី
២៤ វិច្ឆិកា តំណាងភាគីម៉ានីលបានបដិសេធហេតុផលរបស់ចិនស្តីពី អធិប
តេយ្យភាពប្រវត្តិសាស្ត្រចំពោះសមុទ្រខាងកើត។ តាមកាសែត “The Straits
Times” នៃសឹង្ហបុរីបានជូនដំណឺងថា៖ អ្នកនាំពាក្យរងរបស់ប្រធានាធិបតី
ហ្វីលីពីន លោកស្រី Abigail Valte បានឲ្យដងឹថា៖ មេធាវីរបស់ហ្វីលីពីមលោក
Paul Reichler បានអះអាងថា៖ ប្រការដែលចិនចាត់ទុកជាអធិបតេយ្យភាពប្រ
វត្តិសាស្ត្រនៅសមុទ្រខាងកើតគឺមិនគង់វង្សដោយឈរលើអនុសញ្ញា អ.ស.ប.
ស្តីពីច្បាប់សមុទ្ធ (UNCLOS) ឆ្នាំ ១៩៨២ នោះឡើយ។ មេធាវីមួយរូបទៀត
តំណាងឲ្យហ្វីលីពីនគឺ លោក Andrew Loewestein បានចាត់ទុកថា៖ ចិនមិន
ឆ្លើយតបបាននឹងលក្ខ័ណកំណត់អធិបតេយ្យភាពឡើយ។ ចិនគ្មានការគ្រប់
គ្រងលើសមុទ្រខាងកើតក្នុងរយៈពេលយូរអង្វែង។ លោកបានបង្ហាញផែនទី
បុរាណចំនួន ៨ ផ្ទាំងដែលបានសឲ្យឃើញថា៖ តំបន់ស្ថិតក្នុងផ្លូវ ៩ កំណាត់
របស់ចិនគ្មានពេលណាបានទទួលស្គាល់ជាដែនដីរបស់ប្រទេសចិនទេ។
នាថ្ងៃទី ២៤ វិច្ឆិកា PCA បានចាប់ផ្តើមរើកសវនករសួរដេញដោលអំពីការ
ប្តឹងតវ៉ារបស់ហ្វីលីពីនចំពោះចិនដែលគ្រោងនឹងអូសបន្លាយដល់ថ្ងៃទី ៣០
វិច្ឆិកា ហើយ PCA នឹងចេញសាលក្រមនាឆ្នាំ ២០១៦ ខាងមុខ៕