(VOVworld) - ហ្វីលីពីននិងតៃវ៉ាន់ (ចិន) ទើបនឹងទទួលបានកិច្ចសន្យាអំពីការមិន ប្រើប្រាស់អំពើហឹង្សាក្នុងជំលោះខាងនេសាទត្រី។ ក្នុងសេចក្តីថ្លែងការដែលបាន
ចេញផ្សាយនាថ្ងៃទី ១៥ មិថុនា អ្នកទទួលបន្ទុកការងារកិច្ចការបរទេសរបស់តៃវ៉ាន់
បានឲ្យដឹងថា៖ ភាគីទាំង ២ ទទួលបានការព្រមព្រៀងពោលខាងលើ ក្នុងកិច្ចប្រជុំ ត្រៀមរៀបចំទ្វេភាគីអំពីកិច្ចសហប្រតិបត្តិការ ដែលបានប្រព្រឹត្តទៅនៅទីក្រុង ម៉ានីល
ហ្វីលីពីន ក្នុងសប្តាហ៍កន្លងមក។ តាមនោះ ភាគីទាំង ២ បានសន្យាជៀស វាងការ
ប្រើប្រាស់អំពើហឹង្សាក្នុងការអនុវត្តច្បាប់នេសាទត្រី ជំរុញការផ្លាស់ប្តូដំណើរអនុវត្ត
ច្បាប់នាវាចរណ៍នៃភាគីនិមួយៗ ជាដើម៕