ហ្វីលីពីនទទួលរងការខូចខាតដំបូងដោយខ្យល់ព្យុះមង្ឃុត (Mangkhut) បង្កឡើង

Chia sẻ
(VOVWORLD) - អាធ្ញាធរក្នុងប្រទេសហ្វីលីពីនបានឲ្យដឹងថា រហូតដល់រសៀលថ្ងៃទី១៥ កញ្ញា មានមនុស្សយ៉ាងហោចណាស់៣នាក់បានស្លាប់និង៤នាក់រងរបួសក្រោយ ពីខ្យល់ព្យុះមង្ឃុតវាយប្រហារខេត្ត Cagayan នៅកោះ Luzon ភាគខាងជើង ប្រទេសនេះ ដែលបង្កឲ្យមានទឹកជំនន់និងការបាក់ស្រុតដី។
ហ្វីលីពីនទទួលរងការខូចខាតដំបូងដោយខ្យល់ព្យុះមង្ឃុត (Mangkhut) បង្កឡើង - ảnh 1 ពលរដ្ឋហ្វីលីពីនមួយរូបនៅក្នុងទឹកជំនន់ដែលកើតមានឡើងដោយខ្យល់ព្យុះមង្ឃុត (រូបថត៖ EPA-EFE)


មុននឹងបោកបក់ទៅលើដីគោកហ្វីលីពីន ខ្យល់ព្យុះមង្ឃុតមានកម្លាំងខ្យល់ ឡើងដល់ទៅ៣០៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទឹកជំនន់បានកើតមានឡើងនៅខេត្ត មួយចំនួននិងតំបន់ជាច្រើននៃរដ្ឋធានីម៉ានីល។ ការបាក់ស្រុតដីចំនួន៤០ករណី ត្រូវបានកត់សម្គាល់នៅតំបន់ Cordillera។ មហាខ្យល់ព្យុះនេះបានបំផ្លិចបំផ្លាញ ផ្ទះសម្បែង ផ្ដួលរលំដើមឈើជាច្រើន ហើយបណ្ដាលឲ្យគ្រួសារនៅភាគខាងជើង ហ្វីលីពីនប្រមាណ៦ហ្មឺនគ្រួសារត្រូវជម្លៀសផងដែរ។

        ទោះបីជាគេបានបញ្ចុះកម្រិតគ្រោះថ្នាក់នៃខ្យល់ព្យុះមង្ឃុតក្ដី ប៉ុន្តែស្ថាប័ន ព្យាករណ៍ឧតុនិយមរដ្ឋហ្វីលីពីននៅតែព្រមានថា ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក យ៉ាងខ្លាំងនៅតែកើតបន្ត ហើយអាចបង្កឲ្យកើតមានឡើងទឹកជំនន់និងការបាក់ ស្រុតដីជាច្រើនថែមទៀត។

        ក្រោយពីឆ្លងកាត់កោះ Luzon របស់ហ្វីលីពីន កម្លាំងខ្យល់នៃខ្យល់ព្យុះមង្ឃុត នឹងថយចុះនៅត្រឹម១៧០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្ដូរទិសឆ្ពោះទៅប្រទេស វៀតណាមនិងខេត្តក្រុងភាគខាងត្បូងចិន៕

ប្រតិកម្មទៅវិញ