|
រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Perfecto Yasay ថ្លែងមតិនៅសន្និសីទកាសែតក្រោយពីសាលក្រមរបស់តុលាការ PCA (រូបថត៖AFP/TTXVN) |
(VOVworld) - ក្នុងសេចក្ដីប្រកាសនាថ្ងៃទី១៤ កក្កដា ក្រសួងការបរទេស
ហ្វីលីពីន បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសប្រទេសនេះលោក Perfecto Yasay នឹង
អញ្ជើញចូលរួមសន្និសីទកំពូល ASEM ក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥ កក្កដា នៅ
រដ្ឋធានី Ulan Bator ប្រទេសមុងហ្គោលី ក្នុងនោះមានការចូលរួមរបស់នាយក រដ្ឋមន្រ្តី
ចិនលោក Li Keqiang។សេចក្ដីប្រកាសនេះបានលើកច្បាស់ថា ក្នុងរបៀប វារៈនៃ
សន្និសីទ ASEM រដ្ឋមន្រ្តីការបរទេសលោក Yasay នឹងពិភាគ្សាអំពីវិធីសាស្ត្រឈាន
ទៅរកសន្តិភាពនិងឈរលើគោលការណ៍របស់ហ្វីលីពីនចំពោះបញ្ហាសមុទ្រខាង
កើត ហើយភាពចាំបាច់នៃការគោរពសាលក្រមនាពេលកន្លងមករបស់ តុលាការ
មជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA)។
ក៏ក្នុងសេចក្ដីប្រកាសនេះដែរ ក្រសួងការបរទេសហ្វីលីពីនក៏បានដាស់តឿនឲ្យ
ចិនគោរពសាលក្រមរបស់ PCA នៅទីក្រុង La Hague នឹងច្រានចោលនូវការ
ទាមទារអធិបតេយ្យភាពរបស់ប៉េកាំងនៅសមុទ្រខាងកើត៕