ក្រុមហ្វូតសាលវៀតណាម។ ប្រភព៖ VFF |
កាលពីរសៀលថ្ងៃទី៩ តុលា នៅម៉ុងហ្គោលី ក្នុងការប្រកួតទី២ ពូល D វគ្គជម្រុះនៃការប្រកួតហ្វូតសាលជើងឯកអាស៊ីឆ្នាំ ២០២៤ ក្រុមបាល់ទាត់ជម្រើសហ្វូតសាលវៀតណាមបានយកឈ្នះលើក្រុមជម្រើសនេប៉ាល់ ៥-០។ ជាមួយនឹងជ័យជម្នះនេះ វៀតណាមនាំមុខក្នុងពូល D ជាបណ្ដោះអាសន្ន ហើយរួមជាមួយក្រុមជម្រើសហ្វូតសាល កូរ៉េខាងត្បូងឡើងទៅវគ្គផ្ដាច់ព្រ័ត្រហ្វូតសាលអាស៊ីឆ្នាំ ២០២៤។ នាថ្ងៃទី ១១ តុលា ក្នុងការប្រកួតចុងក្រោយក្រុមជម្រើស Futsal វៀតណាម ប៉ះក្រុមជម្រើសកូរ៉េខាងត្បូង។
ការប្រកួតវគ្គជម្រុះហ្វូតសាលអាស៊ីឆ្នាំ២០២៤ ទាក់ទាញបានការចូលរួមរបស់ក្រុមចំនួន ៣១ ចែកចេញជា៨ពូល។ វៀតណាមស្ថិតក្នុងពូល D ជាមួយម្ចាស់ផ្ទះម៉ុងហ្គោលី នេប៉ាល់ និងកូរ៉េខាងត្បូងផងដែរ៕