ក្រុមពន្លត់អគ្គិភ័យនៅក្នុងករណីព្រៃឆាបឆេះអាម៉ាហ្សូន (រូបថត៖ vov.vn) |
នេះជាការព្រមានដែលបានលើកឡើងនៅក្នុងរបាយការណ៍នាពេលថ្មីៗនេះ របស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី ២២ ខែកញ្ញា ពោលគឺមួយថ្ងៃមុនពេលបើកកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅអាមេរិក។ នៅក្នុងរបាយការណ៍នេះ ក្រុមប្រឹក្សាវិទ្យាសាស្ត្រសម្រាប់កិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថាពិភពលោកត្រូវការចាំបាច់មានសកម្មភាពយ៉ាងជាក់ស្តែងជាបន្ទាន់ សំដៅការពារការឡើងកំដៅរបស់ផែនដី ក៏ដូចជាដាក់កំហិតលើផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារស្ថានភាពប្រែប្រួលអាកាសធាតុផងដែរ។ យោងតាមអង្គការឧតុនិយមពិភពលោក (WMO) បានឲ្យដឹងថា សីតុណ្ហភាពជាមធ្យមនៅលើសកលលោកក្នុងដំណាក់កាល់ ឆ្នាំ ២០១៥-២០១៩ មាននិន្នាការកើនឡើងខ្ពស់ បើប្រៀបធៀបទៅនឹងរយៈពេល ៥ ឆ្នាំមុន ដោយមានសីតុណ្ហភាពខ្ពស់ត្រឹមជាង ១,១ អង្សារសេ ជាមួយនឹងសីតុណ្ហភាពដំណាក់កាលឆ្នាំ ១៨៥០ - ១៩០០ ដែលជាគ្រាខឿនឧស្សាហកម្មបឋម និងខ្ពស់ជាង ០,២ អង្សាសេ បើប្រៀបធៀននឹងដំណាក់កាលឆ្នាំ ២០១១-២០១៥ ផងដែរ៕