ហៃទីរំលឹកវិញ្ញាណក្ខន្ធ លើកទី ៨
នៃការរញ្ជួយដី ដែលបណ្ដាលឲ្យមនុស្សជាង ២ សែននាក់បាត់បង់ជីវិត |
នាថ្ងៃទី ១២ មករា គឺជាទិវា ខួបលើកទី ៨ ឆ្នាំ នៃការរញ្ជួយដីនៅហៃទី ដែលបណ្ដាលឲ្យមនុស្សចំនួន ២ សែន ២០ ពាន់ នាក់បាត់បង់ជីវិត។ ថ្លែងមតិនៅក្នុងពិធី រំលឹកវិញ្ញាណក្ខន្ធនៅ ទីក្រុង Port-au-Prince នោះ ប្រធានាធិបតីហៃទីលោក Jovenel Moise បានសន្យាថានឹងកសាងប្រទេសឡើងវិញ ព្រមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តជួយឧបត្ថម្ភហៃទី។