ហេតុការយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនធ្លាក់នៅអ៊ីរ៉ង់៖ អ៊ីរ៉ង់ប្រកាសមិនប្រគល់ប្រអប់ខ្មៅទៅឲ្យអាមេរិក

Chia sẻ
(VOVWORLD) - នាយកអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់លោក Ali Abedzadeh បានឲ្យដឹងថា យោងតាមបទប្បញ្ញត្តិអាកាសចរណ៍អន្តរជាតិ ដែលក្នុងនោះ យន្តហោះធ្លាក់នៅប្រទេសណា ប្រទេសនោះមានសិទ្ធិធ្វើការស៊ើបអង្កេត។
ហេតុការយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនធ្លាក់នៅអ៊ីរ៉ង់៖ អ៊ីរ៉ង់ប្រកាសមិនប្រគល់ប្រអប់ខ្មៅទៅឲ្យអាមេរិក - ảnh 1 កន្លែងកើតហេតុនៃករណីធ្លាក់យន្តហោះ (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ៨ ខែមករា អង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់បានប្រកាសថា នឹងមិនប្រគល់ប្រអប់ខ្មៅទៅឲ្យអាមេរិក ដែលត្រូវបានរកឃើញរបស់យន្តហោះ Boing 737 នៃអ៊ុយក្រែន ដែលបានធ្លាក់នាពេលព្រឹកថ្ងៃដដែល ហើយសម្លាប់អ្នកដំណើរនិងក្រុមអ្នកបើកបរចំនួន ១៧៦ នាក់។ នាយកអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់លោក Ali Abedzadeh បានឲ្យដឹងថា យោងតាមបទប្បញ្ញត្តិអាកាសចរណ៍អន្តរជាតិ ដែលក្នុងនោះ យន្តហោះធ្លាក់នៅប្រទេសណា ប្រទេសនោះមានសិទ្ធិធ្វើការស៊ើបអង្កេត។ ដូឆ្នេះ អង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់នឹងធ្វើការស៊ើបអង្កេតហេតុការគ្រោះថ្នាក់នេះ ប៉ុន្តែអ៊ុយក្រែនក៏អាចមានវត្តមានក្នុងអំឡុងពេលនៃការស៊ើបអង្កេតផងដែរ៕

ប្រតិកម្មទៅវិញ