ហាណូយត្រូវបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតរបស់ UNESCO

Chia sẻ
(VOVWORLD) - នាថ្ងៃទី៣០ ខែតុលា អគ្គនាយកអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌អង្គការ សហប្រជាជាតិ (UNESCO) លោកស្រី Audrey Azouley បានទទួលស្គាល់រដ្ឋ ធានីហាណូយរបស់វៀតណាមជាទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO លើ វិស័យ “រចនា”។
ហាណូយត្រូវបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតរបស់ UNESCO - ảnh 1ផ្នែកមួយនៃទីក្រុងហាណូយ  

  ទោះបីមានឧត្តមភាពលើវិស័យចំណីអាហារ សិប្បកម្មនិងសិល្បៈប្រជាប្រិយ ក៏ដោយ ប៉ុន្តែវិស័យរចនានៅតែបានចាត់ទុកជាបទដ្ឋានលេចធ្លោនៃរដ្ឋធានី ហាណូយ ដោយទទួលបានការគាំទ្រខ្ពស់របស់សហគមន៍ក៏ដូចជាបណ្ដាអ្នក វិទ្យាសាស្ត្រ ជំនាញការនិងអ្នកគ្រប់គ្រង ដើម្បីចុះឈ្មោះចូលបណ្ដាញទីក្រុងច្នៃ ប្រឌិតរបស់ UNESCO។

        វិស័យរចនានៃរដ្ឋធានីហាណូយមិនត្រឹមតែមានប្រវត្តិសាស្ត្រតាំងពីយូរលង់ណាស់មកហើយប៉ុណ្ណោះទេ ថែមទាំងមានការលាយឡំគ្នានិងការច្នៃប្រឌិតដោយ ខឿនវប្បធម៌ផ្សេងគ្នាជាច្រើនទៀតផង។ បរមរាជវាំង Thang Long Ha Noi ជា ភស្តុតាងមួយក្នុងចំណោមភស្តុតាងគួរអោយជឿបំផុត។ ទីនេះជាសំណង់ស្ថាបត្យ កម្មដែលមានអាយុកាលវែងឆ្ងាយ ព្រមទាំងជាទីកន្លែងដែលរក្សាទុកតម្លៃខាង ប្រវត្តិសាស្ត្រ បុរាណវិទ្យានិងវប្បធម៌ជាច្រើននៃទីក្រុងហាណូយផងដែរ។

        ទន្ទឹមនឹងនោះ ទីក្រុងហាណូយក៏មានសំណង់ស្ថាបត្យកម្មដ៏សម្បូរបែបនៃ រចនាបទខាងលិចនិងខាងកើត នៃស្ថាបត្យកម្មនៅក្នុងតំបន់និងអារិយ្យធម៌ពិភព លោក និងលាយឡំរវាងស្ថាបត្យកម្មបុរាណនិងសហសម័យដូជា៖ រោងល្ខោនធំ ទីក្រុងហាណូយ សារមន្ទីរវិចិត្រសិល្បៈវៀតណាម ស្ពាន Long Bien និងស្ពាន Nhat Tan ជាដើម៕

ប្រតិកម្មទៅវិញ